681 ezgif.com resize
Swift cc time

Update៖ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៥កក្កដានេះ ស្ថានភាពហោះហើររវាងកម្ពុជា-ថៃ នៅតែរក្សាការហោះហើរដដែល តែត្រូវប្តូរទិសហោះហើរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថានភាពហោះហើររវាងកម្ពុជា-ថៃ ពីទីក្រុងភ្នំពេញ-បាងកក និងបាងកក-ភ្នំពេញ នៅតែមិនទាន់មានភាពប្រែប្រួលនោះទេ ហើយតភ្ជាប់ជើងហោះហើរពីសៀមរាប-បាងកក និងបាងកក-សៀមរាប ក៏នៅតែរក្សាការហោះហើរតាមធម្មតា។ ចំពោះការហោះហើរដែលមានរយៈកម្ពស់ក្រោម១១គីឡូម៉ែត្រពីដី ត្រូវប្តូរទិសហោះហើរវាងតំបន់ប្រយុទ្ធគ្នា។ នេះជាការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មកកាន់សារព័ត៌មានស៊ីស៊ីថាមស៍ នាព្រឹកថ្ថៃទី២៥ ខែកក្កដានេះ។

លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា បច្ចុប្បន្នេះ ក្រុមការងារកំពុងតាមដានស្ថានការណ៍នៃការដឹកជញ្ជូនតាមផ្លូវអាកាសជាបន្តបន្ទាប់។ ដោយឡែក លោកក៏បានបញ្ជាក់ពីការប្តូរទិសហោះហើរ ដែលក្នុងនោះការហោះហើរទាំងឡាយណាដែលមានរយៈកម្ពស់ក្រោម១១គីឡូម៉ែត្រពីដីត្រូវប្តូរទិសហោះហើរវាងតំបន់កំពុងមានការប្រយុទ្ធគ្នា ប៉ុន្តែការហោះហើរដែលមានកម្ពស់លើសពី១១គីឡូម៉ែត្រគឺរក្សាទិសដៅហោះហើរដដែល។

គួរបញ្ជាក់ថា ជើងហោះហើរវាងភ្នំពេញ-បាងកក មានចំនួន ៧៨ជើង/សប្តាហ៍ ធ្វើប្រតិបត្តិការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន៩ក្រុមហ៊ុន (ក្រុមហ៊ុនក្នុងស្រុក៣) ខណៈការហោះហើររវាងសៀមរាប-បាងកក មានចំនួន៣៨ជើង/សប្តាហ៍ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣ មាន Bangkok Airways, Thai Air Asia and Emirates។

បើតាមរបាយការណ៍ ក្នុងឆមាសទី១ ឆ្នាំ ២០២៥ ចាប់ពីខែមករា-មិថុនា កម្ពុជាទទួលបានអ្នកដំណើរជាតិ និងអន្តរជាតិតាមផ្លូវអាកាសចំនួនជាង ៣,៦៥ លាននាក់ កើនឡើង ២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

Khcct banner

អត្ថបទទាក់ទង