![](https://cdn.cc-times.com/kh.cc-times.com/media/321/large/%E6%9F%AC%E4%B8%AD%E6%97%B6%E6%8A%A5-%E4%B8%AD%E5%9B%BD%E6%B8%B8%E5%AE%A2a(1).jpg?1582880013)
ភ្នំពេញ៖ យោងតាមការស្រង់សិត្ថិរបស់រដ្ឋលេខាធិការអាកាសចរស៊ីវិល នៅក្នុងខែកុម្ភៈឆ្នាំនេះ ភ្ញៀវទេសចរចិនចូលតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ធ្លាក់ចុះ៩៨%។
លោក ស៊ីង ចាន់សិរីវុត្ថា មន្ត្រីអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល បានប្រាប់ស៊ីស៊ីថាមស៍ថា ចាប់ពីថ្ងៃទី១ដល់ ថ្ងៃទី២៥ ខែកុម្ភៈ ចំនួនភ្ញៀវទេសចរចិនដែលចូលតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា បានធ្លាក់ចុះ៨២% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
លោកបញ្ជាក់ទៀតថា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្ញៀវទេសចរចិនធ្លាក់ចុះ ៦៧% អាកាសយានដ្ឋានអន្តរជាតិសៀមរាបធ្លាក់ចុះ៩៨% និង អាកាសយានដ្ឋានកងកេងព្រះសីហនុធ្លាក់ចុះ៧៨%។
លោកបញ្ជាក់ទៀតថា ភ្ញៀវទេសចរចិនធ្លាក់ចុះមិនមែនដោយសារកម្ពុជាផ្អាក ឬលប់ចោលជើងហោះហើររបស់ខ្លួនពីប្រទេសចិននោះទេ គឺដោយសារចំនួនភ្ញៀវទេសចរចិនមកកម្ពុជាមានចំនួនតិច។