681 ezgif.com resize
Swift cc time

សមាគមអតីតយុទ្ធជនកម្ពុជា សម្រេចផ្អាកបណ្ដោះអាសន្ននូវការប្រារព្ធ«មហាសន្និបាតវិសាមញ្ញ»នៅទូទាំងប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំបេញ៖ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្រេចផ្អាកបណ្ដោះអាសន្ននូវការប្រារព្ធមហាសន្និបាតវិសាមញ្ញតំណាងសមាគម អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។

យោងតាមគណៈកម្មាធិការកណ្តាល គណៈអចិន្ត្រៃយ៍ នៃសមាគមអតីតយុទ្ធជនកម្ពុជា បានសេចក្តីជូនដំណឹងឲ្យដឹងថា តាមការចាំបាច់របស់សមាគមអតីតយុទ្ធជនកម្ពុជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា សម្រេចផ្អាកបណ្ដោះអាសន្ននូវការប្រារព្ធមហាសន្និបាតវិសាមញ្ញតំណាងសមាគម អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕


Khcct banner

អត្ថបទទាក់ទង