681 ezgif.com resize
Swift cc time

​ស៊ីម៉ាក៖ទាហានថៃរងរបួសដាច់"កជេីង​"ម្ខាងអាចជាប្រភេទមីនបរិមាណជាតិផ្ទុះទាបក្នុងតំបន់ដីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ទាហានថៃជាន់មីនដាច់ជើងពេលចូលឈ្លានពានទឹកដីកម្ពុជា នៅឆ្នាំ២០២៥។

ភ្នំពេញ៖លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា ហៅ​កាត់​ថា​ស៊ីម៉ាក នៅថ្ងៃទី ២៣ កក្កដានេះ បានលើកឡើងពីបទពិសោធន៍នៃមន្ត្រីជំនាញពាក់ព័ន្ធទាហានថៃជាន់មីនក្នុងភូមិ​តេជោមរកត ឃុំ​មរកត​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ ខណៈតំបន់នោះចម្ការមីនមិនទាន់បានបោសសម្អាតនៅឡេីយទេ។លោកថា ទាហានថៃរងរបួសដាច់"កជេីង​"ម្ខាងអាចជាប្រភេទមីនបរិមាណជាតិផ្ទុះទាប។

តាមរយៈបណ្តាញសង្គមលោក ហេង រតនា បានគូសបញ្ជាក់ថា ផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ករណីផ្ទុះនេះស្ថិតក្នុងចម្ការមីនលេខ​ BS/CMAA/16808 ស្ថិត ក្នុងភូមិ​តេជោមរកត ឃុំ​មរកត​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ ចម្ការមីននេះមិនទាន់បានបោសសម្អាតនៅឡេីយទេ។

បើតាមលោក ហេង រតនា បេីពិនិត្យស្ថានភាពនៃទាហានថៃ ឬសៀម រងរបួសដាច់"កជេីង​"ម្ខាង នោះ​ អាចបញ្ជាក់ថា​ ការផ្ទុះអាចបង្កឡេីង​ដោយប្រភេទគ្រាប់មីនដែលមានបរិមាណជាតិផ្ទុះទាប​ ដូចជាប្រភេទមីន72A ឬ​ 72B ឬ​ M14 ឬ​ MN79 ឬក៏MD82B ជាដេីម​ ដែលជាគ្រាប់មីនចាស់សំណល់សង្គ្រាមនិងមានកម្រិតជាតិផ្ទុះប្រមាណត្រឹមតែជាង៣០ក្រាមប៉ុណ្ណោះ។

លោកថា  ប្រសិនបេីទាហានថៃ ឬ សៀមនោះ​ ជាន់ផ្ទុះប្រភេទគ្រាប់មីនPMN-2​ និងស្របតាមការចោទប្រកាន់ថា​ជាគ្រាប់មីនPMN-2ថ្មីផងនោះ​ ទាហានរូបនេះអាចដាច់ជេីងទាំង២​ ឬក៏រងរបួសធ្ងន់ធ្ងរ​ ឬក៏ស្លាប់តែម្តង​ ព្រោះថាក្នុងគ្រាប់មីនPMN-2 មួយគ្រាប់មានបរិមាណជាតិផ្ទុះចំនួនរហូតដល់១១៥ក្រាម។ ការសន្និដ្ឋាននេះដោយផ្អែកលេីភាពជាក់ស្តែងនៃជនរងគ្រោះដោយសារការផ្ទុះគ្រាប់មីន​ PMN-2 ជាច្រេីនករណីកន្លងមកនៅកម្ពុជា។

សូមបញ្ជាក់ថា​ ចម្ការមីនរាប់រយគីឡូម៉ែត្រស្ថិតនៅតាមបណ្តោយព្រំដែនខ្មែរ-សៀម​ ក្នុងបូរណភាពទឹកដីកម្ពុជាមិនទាន់ធ្វេីការបោសសម្អាតគ្រាប់មីនទាំងនោះនៅឡេីយទេ​ ដោយសារកម្ពុជាបន្តខិតខំអនុវត្តការបោសសម្អាតមីនតាមការកំណត់អាទិភាពបម្រេីសុខសុវត្ថិភាពប្រជាពលរដ្ឋនិងការគាំទ្រសេដ្ឋកិច្ចសង្គមរបស់ខ្លួន៕

Khcct banner

អត្ថបទទាក់ទង