681 ezgif.com resize
Swift cc time

គម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅភ្នំពេញ ឈានដល់ការពិភាក្សាកំណត់ស្ថានីយធំ និងទីតាំង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ គម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ ត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យមើលនិងពិភាក្សាគ្នាអំពីលក្ខណៈវិនិច្ឆ័យ និងការកំណត់ជាជំហានបឋមនូវរបៀង ឬការីដូអាទិភាព ពិភាក្សាអំពីលទ្ធភាពតភ្ជាប់មេត្រូ និងសាងសង់ស្ថានីយមេត្រូ អាកាសយានដ្ឋានអន្តរជាតិតេជោ និងពិនិត្យពិភាក្សា និងកំណត់ស្ថានីយធំ ទីតាំង ដេប៉ូសម្ភារយានមេត្រូ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍សិក្សា ពីសំណាក់អ្នកជំនាញការទីប្រឹក្សា និងភាគីពាក់ព័ន្ធ ដើម្បីវាយតម្លៃលទ្ធផល MCA ដំណាក់កាលទី១។ អង្គប្រជុំក៏បានពិនិត្យមើលនិងពិភាក្សាគ្នាផងដែរអំពីលក្ខណៈវិនិច្ឆ័យ និងការកំណត់ជាជំហានបឋមនូវរបៀង ឬការីដូអាទិភាព ពិភាក្សាអំពីលទ្ធភាពតភ្ជាប់មេត្រូ និងសាងសង់ស្ថានីយមេត្រូ អាកាសយានដ្ឋានអន្តរជាតិតេជោ និងពិនិត្យពិភាក្សា និងកំណត់ស្ថានីយធំ ទីតាំង ដេប៉ូសម្ភារយានមេត្រូ។

គួរបញ្ជាក់ថា គម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ បានចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមរំលឹកថា នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមការងារអនុវត្តគម្រោងដែលមានសមាសភាពចូលរួមពីក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងក្រុមហ៊ុនទីប្រឹក្សា ARUP ព្រមទាំងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំអន្តរក្រសួង តំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលរាជធានីភ្នំពេញ នាយកដ្ឋានផ្លូវដែក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ៕


Khcct banner

អត្ថបទទាក់ទង