681 ezgif.com resize
Swift cc time

អគ្គនាយកដ្ឋានបច្ចេកវិទ្យា ណែនាំឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន អាជីវកម្មអនឡាញក្លែងក្លាយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ មន្ត្រីជំនាញ នៅថ្ងៃទី ២៣ ខែកក្ដដា ឆ្នាំ២០២៥ បានក្រើនរំលឹកប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះក្រុមជនខិលខូចដែលក្លែងបន្លំអត្តសញ្ញាណបុគ្គលជាម្ចាស់អាជីវកម្មតាមអនឡាញនៅលើបណ្តាញសង្គម ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ។

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ បានធ្វើការណែនាំឱ្យប្រជាពលរដ្ឋ និងសាធារណជន ត្រូវពិនិត្យ និងចូលរួមអនុវត្តឱ្យបានច្បាស់លាស់លើចំនុចមួយចំនួន រួមមាន៖ ត្រូវត្រួតពិនិត្យគេហទំព័រផ្សព្វផ្សាយលក់ទំនិញឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តធ្វើការបញ្ជារទិញ។ ម្យ៉ាងទៀត មន្ត្រីជំនាញ ណែនាំកុំទូទាត់ប្រាក់ជាមុន ប្រសិនបើលោកអ្នកមិនទាន់ទទួលបានទំនិញ។

ជាមួយគ្នានេះ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវដាក់ពាក្យបណ្តឹង ឬរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ប្រសិនបើលោកអ្នកចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យា និងស្នើប្រជាពលរដ្ឋចូលរួមទប់ស្កាត់បទល្មើសបច្ចេកវិទ្យា តាមរយៈធ្វើសេចក្តីរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ប្រសិនបើលោកអ្នកជួបប្រទះ និងសង្កេតឃើញជនសង្ស័យនៅតាមបណ្តាញសង្គមនានា៕


Khcct banner

អត្ថបទទាក់ទង