681 ezgif.com resize
Swift cc time

កម្ពុជា បន្តបណ្ដេញចេញជនជាតិវៀតណាម ២៦៦នាក់ទៀត ចេញតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ស្វាយរៀង៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៦៦នាក់ (ស្រី៤០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា តាមអនុសាសន៍លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៦៦នាក់ (ស្រី៤០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចកម្ពុជា បានបណ្ដេញចេញជនជាតិវៀតណាម ចំនួន ១៦១នាក់ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា អនុវត្តទោសចប់ (រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន៕


Khcct banner

អត្ថបទទាក់ទង