681 ezgif.com resize
Swift cc time

ធនាគារពិភពលោក ផ្តល់ជំនួយ៧០ម៉ឺនដុល្លារ ដល់សហគមន៍កសិកម្មនៅខេត្តសៀមរាប វិនិយោគផ្ទះសំណាញ់ និងផ្លូវគ្រួសក្រហម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ លោក ឃឹម ហ្វីណង់

សៀមរាប៖ សហគមន៍កសិកម្មមួយទៀតនៅខេត្តសៀមរាប នាថ្ងៃទី២២ កក្កដា ទទួលបានជំនួយឥតសំណងក្នុងទំហំប្រាក់ប្រមាណ៧០ម៉ឺនដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដែលជាកម្មវិធីគាំទ្រហិរញ្ញប្បទានដោយធនាគារពិភពលោក ដើម្បីចូលរួមវិនិយោគ៤០%លើផ្ទះសំណាញ់៥០ខ្នង និងផ្លូវគ្រួសក្រហមក្នុងសហគមន៍ប្រវែង៥,៣គីឡូម៉ែត្រ។

បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគនេះ ត្រូវបានធ្វើឡើងរវាងសហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រី ចំរើន មុទិតា តំណាងធនាគារពិភពលោក ដែលនឹងអនុញ្ញាតឱ្យសហគមន៍អាចមានសមត្ថភាពផ្គត់ផ្គង់បន្លែសុវត្ថិភាពចម្រុះប្រមាណ១៣៥តោន/ឆ្នាំ។

គួរបញ្ជាក់ថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) នៃកម្មវិធីគាំទ្រហិរញ្ញប្បទានដោយធនាគារពិភពលោក នាថ្ងៃទី១៤ កក្កដា ក៏បានផ្តល់ទឹកប្រាក់១៤ម៉ឺនដុល្លារសម្រាប់គាំទ្រ៤០%ដល់ការវិនិយោគដាំបន្លែក្នុងផ្ទះសំណាញ់និងការចិញ្ចឹមមាន់ស្រែយកស៊ុត និងប្រហែល១លានដុល្លារទៀតសម្រាប់សាងសង់ផ្លូវកៅស៊ូប្រវែង៦,៤គីឡូម៉ែត្រនៅក្នុងសហគមន៍ ក្នុងខេត្តតាកែវ៕


Khcct banner

អត្ថបទទាក់ទង