ខេត្តតាកែវ៖ សហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ បានត្រៀមដឹកបន្លែចំនួន ១៥ តោន ទៅតំបន់មុំបី ដើម្បីចែកជូនដល់កងទ័ពដែលកំពង់បំពេញការងារការពារទឹកដី។ ការដឹកជញ្ជូនធ្វើឡើងចំនួន២ជើងគឺនៅទី២២ ខែកក្កដា ឆ្នាំ២០២៥ និងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់តាមគេហទំព័រផ្លូវការរបស់សហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់។
បើតាមការបញ្ជាក់ ខាងសហគមន៍កសិកម្មទំនើបបានសហការជាមួយក្រុមហ៊ុនវីរះប៊ុនថាំ ដែលជាក្រុមហ៊ុនសម្របសម្រួលលើការការដឹកជញ្ជូន ហើយសហគមន៍កសិកម្មទំនើបសម្របសម្រួលប្រមូលទិញបន្លែពីកសិករ ដែលកំពុងមានបញ្ហាទីផ្សារ ជូនដល់កងទ័ពជួរមុខ។
ការដឹកជញ្ជូនធ្វើឡើងចំនួន២ជើងគឺ ជើងទី១. នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ចំនួន ០៨ តោន និងជើងទី២. នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ចំនួន ០៧ តោនបន្ថែមទៀត៕