681 ezgif.com resize
Swift cc time

ក្រុមហ៊ុនកូរ៉េថ្មីមួយកំពុងស្វែងយល់ឱកាសវិនិយោគលើការ«កែច្នៃប្រេង និងឧស្ម័ន»ពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជាសម្រាប់នាំចេញទៅទីផ្សារកូរ៉េ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក Kyoungmin Kim ប្រធានក្រុមគាំទ្រគម្រោងក្រៅប្រទេសនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ គណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ (The Korea Energy Agency) បានជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគរបស់ក្រុមហ៊ុនកូរ៉េលើការកែច្នៃប្រេង និងឧស្ម័នពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជាសម្រាប់នាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារសក្តានុពលក្នុងតំបន់ដទៃទៀត។ ជំនួបជាមួយភាគីកូរ៉េនេះត្រូវបានដឹកនាំដោយលោកវ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

បើតាមក្រសួងពាណិជ្ជកម្ម ជំនួបថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគរបស់ក្រុមហ៊ុនកូរ៉េលើការកែច្នៃប្រេង និងឧស្ម័នពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជាសម្រាប់នាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារសក្តានុពលក្នុងតំបន់ដទៃទៀត។ បន្ទាប់ពីជំនួបក្រោមការសម្របសម្រួលដោយសហព័ន្ធស្វាយចន្ទីកម្ពុជា គណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ (The Korea Energy Agency) នឹងបន្តដំណើរទស្សនកិច្ចចុះសិក្សាផ្ទាល់នៅចំការស្វាយចន្ទីដែលស្ថិតនៅក្នុងខេត្តកំពង់ធំ។

គួរបញ្ជាក់ថា គណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ (The Korea Energy Agency) ដែលចូលរួមក្នុងកិច្ចពិភាក្សានេះត្រូវបានដឹកនាំដោយលោក Kyoungmin Kim ប្រធានក្រុមគាំទ្រគម្រោងក្រៅប្រទេសនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។ កិច្ចជំនួបនេះ ក៏មានការចូលរួមពីលោក អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រុមការងារនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមានការចូលរួមពីគណៈប្រតិភូក្រុមការងារសហព័ន្ធស្វាយចន្ទីកម្ពុជាជាច្រើនរូបផងដែរ៕


Khcct banner

អត្ថបទទាក់ទង