681 ezgif.com resize
Swift cc time

អាជ្ញាធរ ចុះ«ឃាត់រថយន្ត»១គ្រឿងដឹកស្បែកជ្រូក ជើងជ្រូក ជាង២ពាន់គីឡូ និងហតដកសាច់មាន់បង្កក១៥៥០គីឡូ ខុសច្បាប់ពីវៀតណាម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ Sarat Hun

កំពង់ចាម៖ អាជ្ញាធរ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ចុះឃាត់ចាប់រថយន្ត១គ្រឿង ដឹកសាច់សត្វបង្កកសរុបចំនួន ៣៧៩៨ គីឡូក្រាម រួមមានស្បែកជ្រូក ជើងជ្រូក ជាង២ពាន់គីឡូ និងហតដកសាច់មាន់បង្កកជាង ១ពាន់៥រយគីឡូ ឃាត់ចាប់លើផ្លូវបេតុង ឃុំជីហែរ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានបំណងឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ។

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម ចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកសាច់សត្វបង្កកសរុបចំនួន ៣៧៩៨ គីឡូក្រាម។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរចាប់បានចំនួន១៨៧កេសក្រដាស ស្មើនឹង២២៤៨គីឡូក្រាម( ស្បែកជ្រូក. ជើងជ្រូក) និងហតដកសាច់មាន់ចំនួន ៣១បាវស្មើនឹង ១៥៥០គីឡូក្រាម។

អាជ្ញាធរបានឃាត់ចាប់លើផ្លូវបេតុង ឃុំជីហែរ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រថយន្តខាងលើបានដឹកសាច់សត្វបង្កកទាំងនេះ ចេញពីប្រទេសវៀតណាម ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ជាលទ្ធផល ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់៕


Khcct banner

អត្ថបទទាក់ទង