681 ezgif.com resize
Swift cc time

ខេត្តព្រះសីហនុ នៅរសៀលនេះកំពុងរងឥទ្ធិពលនៃព្យុះ នាងវិផា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៥នេះ ព្យុះមានឈ្មោះថា នាងវិផា បានបក់បោកវាយប្រហារមកលើ ទឹកដីនៃខេត្តព្រះសីហនុ បណ្តាលឲ្យផ្ទះពលរដ្ឋចំនួន ១១ខ្នងផ្ទះ និង រលំសំយ៉ាប់ផ្ទះចំនួន១ រាបដល់ដីទាំងស្រុង ក្រៅពីនោះរលំ រ៉ឺម៉ក់ ម៉ូតូ ជាច្រើនគ្រឿង និងមានបាក់ដើមឈើ តាមផ្លូវដូចជា នៅលើផ្លូវជាតិលេខ៤ ក្បែរព្រលានយន្តហោះកងកេងផងដែរ។

យ៉ាងណាមិញមកទល់និងរសៀលនេះ មេឃនៅតែបន្តធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់ព្យុះ កន្ក្រាក់បក់បោកឥតឈប់ឈរ នៅក្នុងស្រុកព្រៃនប់ ក្រុងកំពង់សោម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ករណីនេះក្រៅពីខូចខាតទ្យព្យសម្បត្តិផ្ទះសំបែងពលរដ្ឋ និង បាក់រលំដើមឈើ ពុំទាន់មានសេចក្តីរាយការណ៍មួយណាថា មានប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វនៅឡើយទេ។

អាជ្ញាធរ បានអំពាវនាវដល់ពលរដ្ឋ ទាំងអស់ពិសេសអ្នកនេសាទ ភ្ញៀវទេសចរណ៍ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈខ្យល់ព្យុះកំពុងបក់បោកមកដល់ភូមិសាស្ត្រខេត្តព្រះសីហនុ៕


Khcct banner

អត្ថបទទាក់ទង