681 ezgif.com resize
Swift cc time

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មចូលរួមសិក្ខាសាលាគ្រប់គ្រងប្រព័ន្ធទឹក ស្បៀង និងថាមពល នៅប្រទេសវៀតណាម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ទីក្រុងហូជីមិញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមសិក្ខាសាលាស្តីពី «ការគ្រប់គ្រងប្រព័ន្ធទឹក ស្បៀងអាហារ និងថាមពល ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ» នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង និងចែករំលែកបទពិសោធ អំពីការអនុវត្តន៍ប្រព័ន្ធទឹក ស្បៀងអាហារ និងថាមពល (WFE Nexus)។

បើតាមក្រសួងកសិកម្ម សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង និងចែករំលែកបទពិសោធ អំពីការអនុវត្តន៍ប្រព័ន្ធទឹក ស្បៀងអាហារ និងថាមពល (WFE Nexus) តាមរយៈការអនុវត្តន៍ ការបង្ហាញ សាកល្បង និងការពិនិត្យឱកាសនៃការវិនិយោគ ពិនិត្យបច្ចុប្បន្នភាពនៃការអនុវត្តន៍ប្រព័ន្ធ WFE Nexus នៅក្នុងតំបន់ និងការគាំទ្រដល់ការរៀបចំផែនការវិនិយោគ។ លើកកម្ពស់សមត្ថភាពស្ថាប័ន និងអ្នកពាក់ព័ន្ធ អំពីការគ្រប់គ្រងធនធានទឹក ការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យថាមពល។

ការអនុវត្តន៍ក្នុងក្របខ័ណ្ឌប្រព័ន្ធ WFE Nexus អនុលោមគោលនយោបាយអភិវឌ្ឍអាទិភាពរបស់ជាតិនៃប្រទេសជាសមាជិកនៅក្នុងតំបន់ តាមការវាយតម្លៃជារួម WFE Nexus បានផ្តល់គុណប្រយោជន៍ប្រមាណ ៥០កោដិដុល្លាសហរដ្ឋអាមេរិក ដល់តំបន់មហាអនុតំបន់ទន្លេមេគង្គ ក្នុងនោះមានដូចជា៖ លើកកម្ពស់ទឹកស្អាត និងសន្តិសុខស្បៀង (ប្រទេសកម្ពុជា) ការអភិវឌ្ឍមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកជាតិ (ប្រទេសឡាវ) លើកកម្ពស់ការគ្រប់គ្រងទឹកប្រកដោយប្រសិទ្ធភាព(ប្រទេសថៃ) លើកកម្ពស់ជីវភាពគ្រួសារកសិករតាមរយៈការអនុវត្តន៍ប្រព័ន្ធ Nexus និងពង្រឹងសមត្ថភាពបន្សាំនិងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម(ប្រទេសវៀតណាម)។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោក ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ លោក សេង ទុយ ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម និងលោក ភី ឈិន ប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម បានចូលរួមសិក្ខាសាលាស្តីពី «ការគ្រប់គ្រងប្រព័ន្ធទឹក ស្បៀងអាហារ និងថាមពល ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ» នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម៕


Khcct banner

អត្ថបទទាក់ទង