681 ezgif.com resize
Swift cc time

សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបបទល្មើស«ល្បែងអនឡាញ»១កន្លែង ឃាត់ជនជាតិបរទេសចំនួន២៨នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងអគារលួចបើកល្បែងអនឡាញ១កន្លែងនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន២៨នាក់។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបឃាត់ខ្លួនជនជាតិចិន២៨នាក់ កុំព្យូទ័រ១៦គ្រឿង និងគ្រឿងញៀនមួយចំនួន។ ការចុះបង្រ្កាបនេះ នៅទីតាំងអគារលួចបើកអនឡាញខុសច្បាប់ ០១កន្លែង នៅខាងក្រោយបុរីសុខារេស៊ីដេន ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការឆែកឆេរ អគារមានកម្ពស់១១ជាន់ នៅបន្ទប់ជាន់ទី៨ និងទី១១ ដកហូតបានវត្ថុតាងដូចជា: កុំព្យូទ័រ១៦គ្រឿង,ទូរស័ព្ទ ៩៥គ្រឿង, ipad ១៦គ្រឿង, យកូម០៤គ្រឿង ,ខ្នោះដៃ១,ទូដែក១,ម៉ាស៊ីនព្រីន០៣,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង ,ប្រអប់ដាក់គ្រឿងញៀន០១,តុធ្វើការ១៨, ថ្នាំម៉្សៅសថ្លាសង្ស័យសារធាតុញៀនមួយចំនួនធំ,សម្លៀកបំពាក់ប៉ូលីសចិនមួយចំនួន។ បច្ចុប្បន្នជនជាតិចិនទាំងនោះ កំពុងត្រូវបាននគរបាលធ្វើការសួរនាំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Khcct banner

អត្ថបទទាក់ទង