681 ezgif.com resize
Swift cc time

សមត្ថកិច្ចខេត្តកណ្ដាល ឃាត់ខ្លួន«ជនបរទេស»៤៩១នាក់ ពាក់ព័ន្ធលួចបង្កប់បទល្មើស Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កណ្តាល៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគណៈបញ្ជាការឯកភាពខេត្តកណ្តាល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះត្រួតពិនិត្យរថយន្តដឹកជនបរទេសក្នុងភូមិសាស្ត្រក្រុងតាខ្មៅ, ស្រុកកណ្តាលស្ទឹង និងក្រុងសំពៅពូន ក្រោយសមត្ថកិច្ចបានស្រាវជ្រាវ និងសង្ស័យថា មានជនបរទេសធ្វើសកម្មភាពលួចលាក់បង្កប់បទល្មើស Online Scams។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានរកឃើញជនជាតិបរទេសជាជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ប៉ាគីស្ថាន, ឥណ្ឌា, បង់ក្លាដេស, មីយ៉ាន់ម៉ា សរុបចំនួន ៤៩១នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៦នាក់ ។ ក្រុមសមត្ថកិច្ច ក៏បានឃាត់រថយន្តចំនួន ២៨គ្រឿង ក្នុងនោះរថយន្តកូរ៉េដឹកទំនិញ ០២គ្រឿង និងរថយន្ត ប្រភេទទេសចរណ៍២៦ គ្រឿង:(ធំ១គ្រឿង) និងដកហូតសម្ភារ:ជាវត្ថុតាងដើម្បីរក្សាទុក រួមមាន៖ ម៉ូនីទ័រ ចំនួន ៧៨គ្រឿង, ធុងCPU ចំនួន ១០គ្រឿង, ទូរស័ព្ទដៃ ចំនួន ១៧៧គ្រឿង, ដុំទប់ភ្លើង ចំនួន០២ គ្រឿង, key board ចំនួន ៤៩គ្រឿង, ទូរទស្សន៍ ចំនួន ០១គ្រឿង និងសម្ភារ:សម្រាប់តភ្ជាប់ប្រព័ន្ធផ្សេងមួយចំនួនទៀត។

បច្ចុប្បន្ន ជនបរទេសដែលបានឃាត់ខ្លួនទាំងអស់ ត្រូវបានសម្ថកិច្ចអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅក្នុងបរិវេណនៃសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង ជាបណ្តោះអាសន្នសិន ដោយមានការយាមកាមម៉ត់ចត់ ខណៈគណៈបញ្ជាការឯកភាពស្រុកកណ្តាលស្ទឹងកំពុងដំណើរការ នីតិវិធីតាមច្បាប់ជាធរមាន។ សមត្ថកិច្ច នឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ៕


Khcct banner

អត្ថបទទាក់ទង