681 ezgif.com resize
Swift cc time

រកឃើញត្រី«គល់រាំង»១ក្បាលទម្ងន់ជាង២០គីឡូ ត្រូវបានលែងចូលទន្លេវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រចេះ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ ត្រីគល់រាំងមួយក្បាលមានទម្ងន់ជាង២០គីឡូក្រាម ត្រូវបានអ្នកនេសាទយកមកប្រគល់ជូនដល់ឆ្មាំនិងមន្ត្រីជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខេត្តក្រចេះ និងត្រូវបានលែងចូលទៅក្នុងទន្លេវិញរួចរាល់។

ក្រោយបានប្រគល់ និងព្រលែងត្រីគល់រាំងនេះវិញ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យរដ្ឋបាលជលផលរៀបចំបណ្ណសរសើរជូនដល់អ្នកនេសាទដែលជាម្ចាស់ត្រី និងថ្លែងអំណរគុណសម្រាប់ទឹកចិត្តចូលរួមអភិរក្សមច្ឆជាតិដ៏គួរឱ្យស្ងើចសរសើរមួយនេះ។

គួរបញ្ជាក់ថា ត្រីគល់រាំង ជាស្តេចត្រី ត្រូវបានព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យកាលពីឆ្នាំ២០០៥ ដាក់ជាតំណាងមច្ឆាជាតិកម្ពុជា ដើម្បីជួយអភិរក្ស ថែរក្សាការពារ និងលើកតម្កើនតម្លៃមច្ឆាជាតិកម្ពុជា។ ត្រីគល់រាំង ច្រើនប្រទះឃើញរស់នៅតាមដងទន្លេមេគង្គ និងបឹងទន្លេសាបកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង