681 ezgif.com resize
Swift cc time

សមត្ថកិច្ចខេត្តឧត្តរមានជ័យ បង្ក្រាបទីតាំងបង្កប់បទល្មើស Online Scams ចំនួន ០៩កន្លែង និងឃាត់ខ្លួនជនបរទេស ១០៣ នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាពតំណាង

ឧត្តរមានជ័យ៖ ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល រីសត សង្ស័យថាមានការលួចលាក់បង្កប់បទល្មើស Online Scams ចំនួន ០៩កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រភូមិសាស្ត្រអូរស្មាច់ ក្រុងសំរោង និងភូមិសាស្ត្រជប់គគីរ ស្រុកបន្ទាយអំពិល ដោយបានរកឃើញជនជាតិបរទេសសរុបចំនួន ១០៣នាក់ ក្នុងនោះស្ត្រីចំនួន ៤១នាក់៖ ជនជាតិចិនចំនួន ៧៨នាក់ ស្រ្តី ១៧នាក់, ជនជាតិវៀតណាម ១៩នាក់ ស្ត្រី ១៦នាក់, ជនជាតិថៃ ០១នាក់, និងជនជាតិឡាវ ០៥នាក់ ស្ត្រី ០៥នាក់។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ពីទីតាំងបង្រ្កាបទាំងនោះ សម្ភារៈរួមមានកុំព្យូទ័រ, ម៉ាទឹកកក, អាវុធ, កាំបិតស្នៀត និងវត្ថុតាងផ្សេងទៀត ត្រូវបានក្រុមសមត្ថកិច្ចប្រមូលទុកជាវត្ថុតាង។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈទីតាំងបង្រ្កាបទាំងអស់ត្រូវបានបិទទាំងស្រុង ជាមួយនឹងការយាមកាម ២៤ម៉ោងនៅទីកន្លែងទាំងនោះ។ សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

គួរបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបើកយុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចុះប្រតិបត្តិការបង្ក្រាបនៅគ្រប់ទីតាំងដោយភាពម្ចាស់ការទទួលខុសត្រូវក្នុងភូមិសាស្ត្ររបស់ខ្លួន៕

Khcct banner

អត្ថបទទាក់ទង