681 ezgif.com resize
Swift cc time

អគ្គនាយកដ្ឋានពន្ធនាគារ ចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញដល់មន្ត្រី និងជនជាប់ឃុំ ជាង៥ម៉ឺននាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេសមានមន្ត្រី និងអ្នកជាប់ឃុំ ជាង៥ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងដុសជំរុញជាស្ថាពរ កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ។ ការចាក់វ៉ាក់សាំងនេះ ដើម្បីបង្ការជំងឺកូវីដ-១៩ ប្រភេទថ្មី ដោយចាក់វ៉ាក់សាំងទាំងមន្ត្រីពន្ធនាគារ និងអ្នកជាប់ឃុំ ដែលជាសត្យានុម័ត គឺពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ជាកន្លែងប្រមូលផ្ដុំមនុស្សជាអចិន្ត្រៃយ៍។

បើតាមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ការចាក់វ៉ាក់សាំងដុសជំរុញនេះ ផ្ដើមអនុវត្តតាំងពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានកិច្ចសហការគាំទ្រពីក្រសួងសុខាភិបាល រហូតបញ្ចប់រួចរាល់ កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ។ ចាប់ពីដើមនីតិកាលទី៧មក អត្រាអ្នកជាប់ឃុំឈឺ និងស្លាប់បានថយចុះគួរឱ្យកត់សម្គាល់ ខណៈអង្គការ សមាគម និងប្រទេសជាដៃគូ ដែលមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ក៏កត់សម្គាល់ពីភាពប្រសើរឡើងនេះ និងបានផ្ដល់ការលើកទឹកចិត្ត ព្រមទាំងបន្តចាប់ដៃសហការលើការងារថ្មីៗបន្ថែមទៀត ជាមួយអគ្គនាយកដ្ឋាន។

បន្ថែមពីនេះ ដើម្បីមើលថែអ្នកជំងឺដែលជាអ្នកជាប់ឃុំឲ្យកាន់តែប្រសើរ ក្រសួងមហាផ្ទៃ បានប្រកាសប្រឡងចម្រាញ់យកវេជ្ជបណ្ឌិតចំនួន២៩រូប វេជ្ជបណ្ឌិតឯកទេសរោគស្ដ្រី៥រូប និងគិលានុបដ្ឋាកចំនួន៣៨រូប ដើម្បីបំពេញការងារតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស៕

Khcct banner

អត្ថបទទាក់ទង