681 ezgif.com resize
Swift cc time

គិតត្រឹមថ្ងៃទី១៦ កក្កដា ក្រសួងបរិស្ថានបានចែក«កូនឈើ»សរុបជាង៨៥ម៉ឺនដើម ជូនប្រជាពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ គិតរហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន បានចែកកូនឈើសរុបចំនួន ៨៥៣ ៥៣០ ដើម ក្នុងនោះកូនត្នោតចំនួន ២០១ ២៨៨ ដើម កូនឈើព្រៃ ៦០៣ ៥៥៤ ដើម និងកូនឈើហូបផ្លែចំនួន ៤៨ ៦៨៨ ដើម។

បើតាមរបាយការណ៍ ក្នុងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថានបានចែកកូនឈើសរុបចំនួន ១០ ៨០៦ ដើម។ ការចែកកូនឈើនេះ ធ្វើឡើងតាមរយៈ មន្ទីរបរិស្ថានខេត្តកែប ចំនួន ១៥០ដើម, ខេត្តកោះកុង ចំនួន ៣ ៦១០ដើម, ខេត្តកំពត ចំនួន ១០០ដើម, ខេត្តត្បូឃ្មុំ ចំនួន ៥៥០ដើម, ខេត្តប៉ៃលិន ចំនួន ៥ ០២០ដើម, ខេត្តមណ្ឌលគិរី ចំនួន២០១ដើម, ខេត្តរតនគិរី ៦៦០, ខេត្តស្ទឹងត្រែង ចំនួន ១៥ដើម និងខេត្តកំពង់ស្ពឺ ចំនួន ៥០០ដើម។

គួរបញ្ជាក់ថា ក្នុងពិព័រណ៍«ពន្លកបៃតង»ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងបរិស្ថាន នឹងធ្វើការចែកកូនឈើជាច្រើនប្រភេទ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ដើម្បីយកទៅដាំតាមលំនៅឋាន នឹងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង