681 ezgif.com resize
Swift cc time

ធនាគារពិភពលោក ផ្តល់ជំនួយប្រមាណ ១,២លានដុល្លារ ដល់កសិករខេត្តតាកែវ ៨១គ្រួសារ សម្រាប់វិនិយោគដាំបន្លែ ចិញ្ចឹមមាន់ និងសាងសង់ផ្លូវកៅស៊ូ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ឃឹម ហ្វីណង់

តាកែវ៖ កសិករអ្នកដាំបន្លែនិងចិញ្ចឹមមាន់ស្រែចំនួន ៨១គ្រួសារ មកពីសហគមន៍កសិកម្មមាន់ស្រែអូរផុត នៅស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានជំនួយឥតសំណងកក្នុងទំហំទឹកប្រាក់ប្រមាណ១,២លានដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដែលជាកម្មវិធីគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក(WorldBank)។

បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ទឹកប្រាក់១៤ម៉ឺនដុល្លារសម្រាប់គាំទ្រ៤០%ដល់ការវិនិយោគដាំបន្លែក្នុងផ្ទះសំណាញ់និងការចិញ្ចឹមមាន់ស្រែយកស៊ុត និងប្រហែល១លានដុល្លារទៀតសម្រាប់សាងសង់ផ្លូវកៅស៊ូប្រវែង៦,៤គីឡូម៉ែត្រនៅក្នុងសហគមន៍។

បើតាមអ្នកនាំពាក្យរូបនេះ គិតជាមធ្យម ក្រុមកសិករអ្នកដាំបន្លែក្នុងមួយគ្រួសារទទួលបានជំនួយឧបត្ថម្ភ២៣០០ដុល្លារ ចំណែកឯក្រុមអ្នកចិញ្ចឹមមាន់ស្រែទទួលបាន១២០០ដុល្លារ/គ្រួសារ។ ជាលទ្ធផលបន្ទាប់ សហគមន៍កសិកម្មមាន់ស្រែអូរផុត គ្រោងនឹងសហការជាមួយក្រសួងកសិកម្មដើម្បីប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងអនុញ្ញាតឱ្យសហគមន៍អាចទទួលការគាំទ្របន្ថែមខាងផ្នែកដើមទុនការប្រាក់ទាប បច្ចេកទេសតាមស្តង់ដា និងការធានាពីទីផ្សារ៕


Khcct banner

អត្ថបទទាក់ទង