681 ezgif.com resize
Swift cc time

ក្រសួងមុខងារសាធារណៈកម្ពុជា ទទួលភារកិច្ចដឹកនាំរៀបចំផែនការការងារ ៥ឆ្នាំ របស់អាស៊ានស្តីពី«កិច្ចការមុខងារសាធារណៈ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្ពុជា ជាប្រធាន និងជាម្ចាស់ផ្ទះ ដោយមានក្រសួងមុខងារសាធារណៈកម្ពុជា ទទួលភារកិច្ចដឹកនាំ រៀបចំអភិវឌ្ឍផែនការការងារ ៥ឆ្នាំ សម្រាប់កិច្ចការសហប្រតិបត្តិការអាស៊ានស្តីពី«កិច្ចការមុខងារសាធារណៈ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»។

ផែនការសកម្មភាពនេះ ជាការគាំទ្រដល់គោលដៅនៃការកសាង និងធានានិរន្តរភាពសេវាសាធារណៈជូនដល់ប្រជាជនអាស៊ាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងថាមវន្ត។ កន្លងមក ប្រទេសជាសមាជិកអាស៊ាន សម្រេចបានសមិទ្ធផលជាច្រើន តាមរយៈការអនុវត្តផែនការសកម្មភាពឆ្នាំ២០២១-២០២៥។ ដោយឡែក សម្រាប់ផែនការសកម្មភាពឆ្នាំ២០២៦-២០៣០ ក្រសួងមុខងារសាធារណៈកម្ពុជា ទទួលបន្ទុកជាអ្នកដឹកនាំរៀបចំរៀបចំបន្ត។

បើតាមក្រសួងមុខងារសាធារណៈ ក្រោមការសហការជាមួយនឹងលេខាធិការដ្ឋានអាស៊ាន ក្នុងសិក្ខាសាលាប្រមូលធាតុចូលកាលពីសប្តាហ៍មុន បានកំណត់នូវវិស័យអាទិភាព បញ្ហាប្រឈម និងនិន្នាការថ្មីៗ ដែលជាធាតុចូលសំខាន់ សម្រាប់អភិវឌ្ឍផែនការការងាររយៈពេល ៥ឆ្នាំ។ ការប្រមូលធាតុចូលនេះ នឹងជួយដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់រួមគ្នា និងជំរុញសហគមន៍ឱ្យកាន់តែមានភាពធន់ នវានុវត្តន៍ និងផ្តោតប្រជាជនជាស្នូល៕


Khcct banner

អត្ថបទទាក់ទង