
ភ្នំពេញ៖គិតត្រឹមល្ងាចថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ-១៩នៅកម្ពុជាមានកើនឡើងដល់ចំនួន៣០០នាក់ ក្រោយមានករណីឆ្លងថ្មីចំនួន៣នាក់នៅល្ងាចថ្ងៃទី ៩ វិច្ឆិកា។ករណីវិជ្ជមានកូវីដ-១៩ថ្មីនៅល្ងាចនេះ ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។
បច្ចុប្បន្នអ្នកជាសះស្បើយមានចំនួនសរុបនៅទូទាំងប្រទេស២៨៨នាក់ ក្នុងនោះមានស្រីចំនួន៥៨នាក់ និងបុរសចំនួន២៣០នាក់។អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន១២នាក់ ស្រីមាន២នាក់ និងបុរសចំនួន១០នាក់។