681 ezgif.com resize
Swift cc time

សហគ្រាស គ្រឹះស្ថានដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកើនដល់ជាង ៤,៥ម៉ឺនសហគ្រាស គិតត្រឹមឆមាសទី១ឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ចំនួនសហគ្រាស គ្រឹះស្ថានដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកើនឡើងពីចំនួន ៤៤ ៧៩៨ នៅឆ្នាំ២០២៤ ដល់ចំនួន ៤៥ ៦៥៦ សហគ្រាសគិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ឬកើនឡើង ៨៥៨សហគ្រាស។ នេះបើតាមរបាយការណ៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បើតាមរបាយការណ៍ ក្នុងចំណោមសហគ្រាស គ្រឹះស្ថានជាង៤,៥ម៉ឺនសហគ្រាសក្នុងនោះមាន៖ វិស័យកាត់ដេរ៖ កើនពី ១ ៥៦៦ ដល់ចំនួន ១៦៨២សហគ្រាស (កើនឡើង ១១៦សហគ្រាស), វិស័យក្រៅពីការដេរ៖ កើនឡើងពី ៤៣ ២៣២ ដល់ចំនួន ៤៣ ៩៧៤សហគ្រាស (កើនឡើង ៧៤២សហគ្រាស)។

របាយការណ៍ក៏បានបញ្ជាក់ថា ក្នុងរយៈពេល២២ខែនៃការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចំនួនសហគ្រាស គ្រឹះស្ថានដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកើនឡើងពីចំនួន ៤០ ៣០០ គិតត្រឹមខែសីហា ឆ្នាំ២០២៣ ដល់ចំនួន ៤៥ ៦៥៦ សហគ្រាសគិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ឬកើនឡើង ៥ ៣៥៦ (ស្មើនឹង ១៣.២៩%) សហគ្រាស។ ក្នុងនោះ វិស័យកាត់ដេរ ៖ កើនពី ១ ៤៦៦ ដល់ចំនួន ១ ៦៨២សហគ្រាស (កើនឡើង ២១៦សហគ្រាស ស្មើនឹង ១៤.៧៣%)។ វិស័យក្រៅពីការដេរ ៖ កើនឡើង ៣៨ ៨៣៤ ដល់ចំនួន ៤៣ ៩៧៤សហគ្រាស (កើនឡើង ៥ ១៤០សហគ្រាស ស្មើនឹង ១៣.២៤%)៕

Khcct banner

អត្ថបទទាក់ទង