681 ezgif.com resize
Swift cc time

សភាពាណិជ្ជកម្មកម្ពុជាចូលរួមពិព័រណ៍អន្តរជាតិ ស្តីពីឧបករណ៍ផ្ទុកថាមពលអគ្គិសនី និងបច្ចេកវិទ្យាចល័ត ២០២៥ នៅទីក្រុងហុងកុង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ហុងកុង៖ គណៈប្រតិភូ ចំនួន ១៧រូប ដែលជាតំណាងសភាពាណិជ្ជកម្មតាមបណ្តាខេត្តមួយចំនួននៃប្រទេសកម្ពុជា ទទួលបានការអនុញ្ញាតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ចូលរួមពិព័រណ៍អន្តរជាតិ ស្តីពីឧបករណ៍ផ្ទុកថាមពលអគ្គិសនី និងបច្ចេកវិទ្យាចល័ត ២០២៥ នៅទីក្រុងហុងកុង ប្រទេសចិនរយពេល៣ថ្ងៃ ដោយចាប់បើកជាផ្លូវការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

បើតាមសភាពាណិជ្ជកម្មកម្ពុជា ពិព័រណ៍អន្តរជាតិ ស្តីពីឧបករណ៍ផ្ទុកថាមពលអគ្គសនី និងបច្ចេកវិទ្យាចល័ត២០២៥ (The Battery Show and Mobility Tech Asia) បានចាប់ផ្តើមជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសាលពិព័រណ៍ World Asia Expo ក្នុងទីក្រុងហុងកុង ប្រទេសចិន ដោយបានទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យានានា មកពីជុំវិញពិភពលោក។

សម្រាប់កម្ពុជា ដោយទទួលបានការអនុញ្ញាតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, លោក ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង បានដឹកនាំគណៈប្រតិភូ ចំនួន ១៧រូប ដែលជាតំណាងសភាពាណិជ្ជកម្មខេត្តស្វាយរៀង សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ សភាពាណិជ្ជកម្មខេត្តព្រៃវែង សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និងក្រុមការងារនៃនាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង ចូលរួមក្នុងព្រឹត្តការណ៍អន្តរជាតិនេះផងដែរ។

ពិព័រណ៌អន្តរជាតិដ៏សំខាន់នេះ បង្កើតឡើងដើម្បីបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់អាស៊ី នៅក្នុងវិស័យថាមពលថ្ម ការផ្ទុកថាមពល និងផ្នែកគ្រឿងអេឡិចត្រូនិចចល័ត ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

សភាពាណិជ្ជកម្មបានបញ្ជាក់ថា ការចូលរួមព្រឹត្តិការណ៍ខាងលើនេះគឺជាផ្នែកមួយនៃកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មទីក្រុងហុងកុងឆ្នាំ២០២៥ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមហ៊ុន Informa Markets ដែលជាក្រុមហ៊ុនធំមួយក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ នៅទូទាំងពិភពលោក។ ក្រោមកិច្ចសហការនេះ នឹងផ្ដល់ឱកាសឱ្យសភាពាណិជ្ជកម្ពុជា អាចនាំពាណិជ្ជករ ធុរជន និងម្ចាស់អាជីវកម្មនានានៅប្រទេសកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិនានាទាំងនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃនេះ ពិព័រណ៌អន្តរជាតិ ស្តីពីឧបករណ៍ផ្ទុកថាមពលអគ្គិសនី មានការដាក់តាំងពិព័រណ៌ចំនួនជាង ៣៥០ស្តង់ ដែលទាក់ទាញអ្នកជំនាញផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាជាង ១៥០០0នាក់ និងមានវាគ្មិនជំនាញ ជាង ១៥០នាក់ ចូលរួម។ ព្រឹត្តិការណ៍នេះ ក៏នឹងក្លាយជាកន្លែងប្រជុំដ៏សំខាន់សម្រាប់អ្នកច្នៃប្រឌិត វិស្វករ ក្រុមហ៊ុនផលិត និងអ្នកដឹកនាំមកពីអាស៊ី និងជុំវិញពិភពលោក ដោយផ្តល់ជូននូវវេទិកាតែមួយគត់សម្រាប់ការសហការ ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍអាជីវកម្មនៅក្នុងឧស្សាហកម្មថាមពលនេះ៕


Khcct banner

អត្ថបទទាក់ទង