681 ezgif.com resize
Swift cc time

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសភាពាណិជ្ជកម្មកម្ពុជា នាំគ្នាទៅទស្សនកិច្ចនៅវៀតណាម ខណៈការបិទច្រកព្រំដែនកម្ពុជា-ថៃ មិនទាន់រកឃើញច្រកចេញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៥។ជាដំណើរទស្សនកិច្ច ធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា ជាពិសេសត្រូវបានរំពឹងថានឹងជួយបើកច្រកថ្មីសម្រាប់អ្នកនាំចេញ និងវិនិយោគិនកម្ពុជា។

យោងតាមសេចក្តីប្រកាសរបស់សភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញប្រទេសវៀតណាម ក្នុងគោលបំណងពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា។

បើតាមប្រភពដដែល ដំណើរទស្សនកិច្ចនេះ បង្កលក្ខណៈឲ្យគណៈប្រតិភូទទួលបាននូវកាលានុវត្តភាព និងការផ្សាភ្ជាប់ទំនាក់ទំនងជាអតិបរមា។ ក្នុងនោះ ព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺសន្និសីទបណ្ដាញធុរកិច្ចវៀតណាម-កម្ពុជា ដែលរំពឹងថានឹងមានការចូលរួមពីធុរជន និងវិនិយោគិនយ៉ាងច្រើនពីប្រទេសទាំងពីរ។ សន្និសីទនេះនឹងដើរតួនាទីជាវេទិកាដ៏សំខាន់សម្រាប់ការចូលរួមដោយផ្ទាល់ សម្រួលដល់ការពិភាក្សារកដៃគូសក្តានុពល ការបណ្ដាក់ទុនរួមគ្នា និងកាលានុវត្តភាពទីផ្សារតាមវិស័យនានា។

ក្នុងឱកាសនៃសន្និសីទនេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា នេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរជាផ្លូវការ ដែលរួមចំណែកដល់ការលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

ទន្ទឹមនឹងនេះ ក៏មានការរៀបចំផ្គូផ្គងធុរកិច្ច ដែលផ្ដល់ឱកាសពិសេសដល់គណៈប្រតិភូកម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនវៀតណាមទៅតាមវិស័យរៀងៗខ្លួន។ គណៈប្រតិភូក៏នឹងធ្វើទស្សនកិច្ចនៅតាមក្រុមហ៊ុនវៀតណាម ដើម្បីស្វែងយល់ដោយផ្ទាល់អំពីប្រតិបត្តិការ បច្ចេកវិទ្យា និងវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរួម។

សភាពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាគាំទ្រសហគ្រាសកម្ពុជាក្នុងការធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិបេសកកម្មធុរកិច្ចនេះ រំពឹងថានឹងជួយបើកច្រកថ្មីសម្រាប់អ្នកនាំចេញ និងវិនិយោគិនកម្ពុជា ដែលរួមចំណែកដល់ពិពិធកម្ម និងកំណើនសេដ្ឋកិច្ចជាតិ៕

Khcct banner

អត្ថបទទាក់ទង