បាត់ដំបង៖ អ្នកបេីកបរត្រាក់ទ័រម្នាក់មានឈ្មោះ ផុន សុភី ភេទ ប្រុស អាយុ ៣៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ នៅក្រុងបាត់ដំបង ខណៈកំពុងភ្ជួរដីចម្ការរបស់គាត់បានកិនមីនតោនសំណល់សង្គ្រាម បណ្ដាលឲ្យផ្ទុះ និងខូចខាតត្រាក់ទ័រភ្ជួរដីទាំងស្រុង។
យោងតាមអាជ្ញាធរមីន បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីផ្ទុះគ្រាប់មីនតោនជាសំណល់សង្គ្រាម បណ្តាលឱ្យជនរងគ្រោះឈ្មោះ ផុន សុភី ភេទ ប្រុស អាយុ ៣៨ឆ្នាំ ដែលជាអ្នកបើកត្រាក់ទ័រ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់ពេទ្យអេម៉ាជិនស៊ី នៅក្រុងបាត់ដំបង និងខូចខាតត្រាក់ទ័រភ្ជួរដីទាំងស្រុង។ ទន្ទឹមនឹងនេះ អាជ្ញាធរមីន បន្ថែមថា គ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ កេីតឡេីង នៅពេលជនរងគ្រោះកំពុងតែភ្ជួរដីចម្ការរបស់គាត់៕