ភ្នំពេញ៖ ពិព័រណ៍«ពន្លកបៃតង»ចែកកូនឈើជូនសាធារណជនដោយឥតគិតថ្លៃ រួមមួយព្រឹត្តិការណ៍ ដាំដើមត្នោត១លានដើម នៅកម្ពុជាក្នុងឆ្នាំ២០២៥ រៀបចំឡើងដើម្បីបណ្ដុះគំនិត របស់ប្រជាពលរដ្ឋកម្ពុជា ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន»។នេះបើយោងតាមលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
គួរបញ្ជាក់ថា ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» រួមជាមួយព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមនៅកម្ពុជា ក្នុងឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅវិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។ ក្នុងអំឡុងពេល៣ថ្ងៃ នៃព្រឹត្តិការណ៍នេះ ក្រសួងបរិស្ថាននឹងធ្វើការចែកកូនឈើ ជាច្រើនប្រភេទ ដោយឥតគិតថ្លៃ ជូនដល់សាធារណជន ដើម្បីយកទៅដាំតាមលំនៅឋាន វត្តអារាម សាលារៀន សហគមន៍ តំបន់ការពារធម្មជាតិ និងទីសាធារណៈផ្សេងៗ ដែលជាការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋទាំងអស់ ស្រឡាញ់និងចូលរួមដាំដើមឈើ បង្កើនវិសាលភាព គម្របព្រៃឈើនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចការ អភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។
ពិព័រណ៍«ពន្លកបៃតង ឆ្នាំ២០២៥ មានការដាក់តាំងបង្ហាញ សមិទ្ធផលនានា របស់ក្រសួងបរិស្ថាន អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសមាគម យុវជន ព្រមទាំងផលិតផលខ្មែរ និងផលិតផលជីវៈចម្រុះពីសហគមន៍ផងដែរ៕