681 ezgif.com resize
Swift cc time

គម្រោង inTown · The King of Phnom Penh Nightlife បានបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១១ ខែកក្កដា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ, ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥៖ ក្រោមការទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន គម្រោង inTown · The King of Phnom Penh Nightlife បានប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការនៅថ្ងៃនេះ ដោយបើកទំព័រថ្មីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចពេលរាត្រីរបស់រាជធានីភ្នំពេញ។ ក្នុងនាមជាគម្រោងពាណិជ្ជកម្មបែបពហុមុខងារដំបូងគេបង្អស់របស់ប្រទេសកម្ពុជាដែលផ្ដោតលើ “សេដ្ឋកិច្ចពេលរាត្រី + វប្បធម៌ស្រា + បទពិសោធន៍ទំនាក់ទំនង” គម្រោង inTown នឹងកែប្រែភាពរស់រវើករបស់ទីក្រុងជាមួយនឹងទិដ្ឋភាពពេលរាត្រីដ៏សម្បូរបែប ដោយមានការរួមបញ្ចូលគំនិត “និន្នាការអន្តរជាតិ × វប្បធម៌មូលដ្ឋាន” គម្រោងនេះនឹងនាំមកជូននូវជីវិតរាត្រីបែបស៊ីវិល័យថ្មីមួយ ដែលទីក្រុងភ្នំពេញមិនធ្លាប់មានពីមុនមក។

The King of Phnom Penh Nightlife : មិនត្រឹមតែការកម្សាន្តពេលរាត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណារនៃព្រលឹងទីក្រុងផងដែរ។

គម្រោង inTown “ (The King of Phnom Penh Nightlife)” មានគោលបំណងបង្កើតអត្តសញ្ញាណសេដ្ឋកិច្ចរាត្រីដែលមានភាពលេចធ្លោបំផុតនៅក្នុងប្រទេសកម្ពុជា។ ឈ្មោះនេះ មិនត្រឹមតែបង្ហាញពីកន្លែងកម្សាន្ត និងទីផ្សារចំណាយទេ ប៉ុន្តែថែមទាំងជានិមិត្តសញ្ញានៃវប្បធម៌ និងស្នាដៃ នៅពេលរាត្រីរបស់ទីក្រុងភ្នំពេញ។

ផ្ទុយពីបញ្ហាទូទៅរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មប្រពៃណី ដែល “ អ៊ូអរនៅពេលថ្ងៃ ប៉ុន្តែស្ងាត់នៅពេលរាត្រី” គម្រោង inTown គឺផ្តោតយ៉ាងជ្រាលជ្រៅទៅលើពេលវេលាមាសរបស់ទីក្រុងចាប់ពីម៉ោង 6 ល្ងាច ដល់ម៉ោង 3 ព្រឹក ដែលជាពេលវេលាសំខាន់សម្រាប់សកម្មភាពពេលរាត្រីក្នុងទីក្រុង។ ដោយផ្ដោតលើធាតុចម្បង ៤ ប្រភេទគឺ “ ស្រា + សង្គមភាព + វប្បធម៌ + តន្រ្តី” គម្រោងនេះមានបំណងបង្កើត "សួនយប់ទីក្រុង" មួយដែលបញ្ចូលអារម្មណ៍ក្នុងស្រុក ទស្សនៈអន្តរជាតិ និងបណ្ដាញសង្គមចម្រុះ។

ពិធីបើកការដ្ឋានសាងសង់៖ ពិធីសម្ពោធដាក់ឱ្យដំណើរការសាងសង់គម្រោងinTown

ពិធីបើកការដ្ឋានសាងសង់នៅទីតាំងគម្រោងថ្ងៃនេះបានរួមបញ្ចូលកិត្តិយសជាច្រើន ពីភាគីផ្សេងៗនៅកម្ពុជា រួមទាំងភ្ញៀវកិត្តិយសក្នុងវិស័យតន្រ្តី និងវប្បធម៌ ដើម្បីរួមជាសាក្សីនៃពេលវេលាសំខាន់មួយនេះ។ ព្រឹត្តិការណ៍នេះបានបើកជាមួយនឹងពិធីសូត្រមន្តប្រសិទ្ធពររបស់ខ្មែរ អមជាមួយសេចក្តីផ្តើមគម្រោង និងពិធីបើកការដ្ឋាន ដោយបង្ហាញយ៉ាងពេញលេញនូវការគោរព និងការរួមបញ្ចូលនៃវប្បធម៌ប្រពៃណីខ្មែររបស់ "inTown" ។

“នេះជាការប្រែប្រួលដ៏មានអត្ថន័យនៃសេដ្ឋកិច្ចពេលរាត្រីនៅទីក្រុងភ្នំពេញ ក៏ជាការចាប់ដៃរវាងវប្បធម៌មានទំនុកចិត្ត និងនិន្នាការអន្តរជាតិផងដែរ”។

មជ្ឈមណ្ឌលដែលរួមបញ្ចូលរចនាបទបែបខ្មែរបុរាណ និងទស្សនៈអន្តរជាតិ

inTown មិនមែនត្រឹមតែជាអគារមួយតែប៉ុណ្ណោះទេ តែក៏ជាទីក្រុងមួយដែលបង្ហាញពីវប្បធម៌រួមគ្នារវាង"រចនាបទបែបខ្មែរនិងទស្សនៈអន្តរជាតិ"។ ក្រុមការងារបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះរបៀបរស់នៅរបស់យុវជនកម្ពុជា ហើយបានបញ្ចូលនូវនិន្នាការរស់នៅពេលរាត្រីដ៏ពេញនិយមបែបអន្តរជាតិ ដូចជា ពិធីជប់លៀងបែបបោះជំរុំ,បទពិសោធន៍ផលិតស្រាដោយដៃ, វប្បធម៌ DJ, និងគ្រឿងសិល្បៈអន្តរកម្មជាដើម ដើម្បីបង្កើតសហគមន៍ពេលរាត្រីដែលមានទាំងរសជាតិបែបភ្នំពេញ និងបែបអន្តរជាតិ។

ការរួមបញ្ចូលវប្បធម៌ក្នុងស្រុក៖ ការបញ្ចូលសាច់អាំងបែបខ្មែរ ស៊ុបឆ្នាំងភ្លើងបែបខ្មែរ ពិធីសូត្រមន្ត ពិធីបុណ្យ និងការសហការណ៍សិល្បៈជាមួយសិល្បករជីវិតប្រចាំទីកន្លែង ដើម្បីបង្កើតបទពិសោធន៍ប្រើប្រាស់ដែលទាំងជាប់សិទ្ធិនិងច្នៃប្រឌិត។

ការបញ្ចូលនិន្នាការអន្តរជាតិ៖ ការភ្ជាប់ម៉ាកស្រាអន្តរជាតិ ស្លាកតន្ត្រី KOLs និងម៉ូដ IPs សហបង្កើតកម្មវិធីជប់លៀងដែលមានកម្រិត និងខ្លឹមសារពិធីបុណ្យតាមដងផ្លូវ និងការបង្កើតមជ្ឈមណ្ឌលប្រធានបទសង្គមរបស់ទីក្រុង។

ការរៀបចំទេសភាពចម្រុះ បង្កើតបានសេដ្ឋកិច្ចរាត្រីថ្មីរបស់ទីក្រុង inTown នឹងរៀបចំទេសភាពជា “តំបន់សកម្ម + តំបន់ស្ងាត់” ដែលរួមបញ្ចូល :

404 #Club Not Found:ក្លឹបរាំទាន់សម័យ

C&C (បារ, ភោជនីយដ្ឋានតន្ត្រី, ការបោះជំរុំ និង ការប្រគុំតន្ត្រី)

BBB Brewery Beer Bar (បារស្រាបៀរច្នៃផ្តើម)

Yo! DimSim (ម្ហូបចិនទាន់សម័យ)

Mixy Cocktail Bar (បារស្រាក្រឡុកសម្ងាត់)

Yo! Pot & Talk(ភោជនីយដ្ឋានសាច់អាំងចិន)

LinLee Lemon Tea(តែផ្លែឈើធ្វើដោយដៃបែបទាន់សម័យ)

កន្លែងបង្កើត IP តូច ដើម្បីសម្រេចបាននូវការរួមបញ្ចូលនៃអន្តរកម្មញឹកញាប់ និងផែនចំណាយនានា។

inTown នឹងបង្កើតប្រព័ន្ធដំណើរការដោយ "ខ្លឹមសារជាស្នូល និងសង្គមជាព្រលឹង" តាមរយៈសកម្មភាពពិធីបុណ្យនានាដូចជា (ពិធីជប់លៀងបុណ្យ Halloween, តន្ត្រីក្នុងអាងហែលទឹក,មហោស្រពតន្ត្រីអេឡិចត្រូនិក, ទីផ្សារតន្ត្រី) ការផ្សព្វផ្សាយតាមទីក្រុង និងប្រតិបត្តិការបណ្ដុះវេទិកាសង្គម។

ជួយសម្រួលឱ្យភ្នំពេញក្លាយជាទីក្រុងគំរូនៃជីវិតពេលរាត្រឹនៅអាស៊ីអាគ្នេយ៍

វប្បធម៌ និងទេសចរណ៍សំខាន់មួយដែលបានបង្កើតឡើងដោយសហគ្រិនចិន-កម្ពុជា។ inTown មិនមែនត្រឹមតែជាកន្លែងពាណិជ្ជកម្មទេ ហើយក៏ជាគំរូសម្រាប់បង្កើតគម្រោងទីក្រុងជំនាន់ថ្មីរបស់កម្ពុជា។ គម្រោងនេះនឹងត្រូវបានដឹកនាំតាមផែនការមួយឈ្មោះ “គម្រោងភ្នំពេញ” ដែលប្រើ inTown ជាចំណុចចាប់ផ្តើមក្នុងការបង្កើតវប្បធម៌នានារបស់ទីក្រុង ដើម្បីជំរុញឱ្យភ្នំពេញក្លាយជាគោលដៅជីវិតពេលរាត្រីអន្ដរជាតិ និងរាជធានីនៃការច្នៃប្រឌិតសង្គម។

Khcct banner

អត្ថបទទាក់ទង