681 ezgif.com resize
Swift cc time

ធនាគារARDB៖សហគ្រិនវ័យក្មេងនៅកម្ពុជាត្រូវរៀបចំខ្លួន នឹងមានចក្ខុវិស័យឲ្យបានវែងឆ្ងាយក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះវិហារ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានថ្លែងបញ្ជាក់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល សហគ្រិនវ័យក្មេងនៅកម្ពុជាត្រូវរៀបចំខ្លួន នឹងមានចក្ខុវិស័យឲ្យបានវែងឆ្ងាយ ក្នុងការវិនិយោគលើវិស័យនីមួយៗ ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់អ្នកជំនាន់ក្រោយ។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍បន្តថា សហគ្រិនវ័យក្មេង ជាតួអង្គមួយដ៏សំខាន់បំផុត ក្នុងការចូលរួមចំណែកកសាងជាតិជាពិសេស អ្នកបង្កើតអាជីវកម្មតូចៗ ផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គម។ ការត្រៀមខ្លួនសម្រាប់ការវិនិយោគនៅពេលអនាគត គឺ ស្របពេលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ ខណៈដែលសេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញបានបង្ហាញឲ្យឃើញពីសារៈសំខាន់ពីវិស័យសហគ្រិនភាពកម្ពុជាកំពុងតែដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារថ្មីជាដើម។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ទៀតថា កម្មវិធីថ្ងៃនេះមិនត្រឹមតែជាវេទិកាពិភាក្សាស្តីពីសហគ្រិនភាពប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចពិភាក្សាបើកទូលាយដ៏ធំលើប្រធានបទផ្សេងៗគ្នាដូចជា ខាងផ្នែកកសិកម្ម ហិរញ្ញប្បទានបន្ថែមទៀត ការផ្តល់ឱកាសនិងវិស័យផ្សេងៗទៀត ដែលនឹងមានការវិនិយោគនាពេលអនាគតទៀត សម្រាប់ចូលរួមចំណែកយ៉ាងធំក្នុងការកសាងជាតិ។

លោកបណ្ឌិតប្រតិភូបានរំលឹកជូនសិក្ខាសិលានិងកិច្ចពិភាក្សានោះថា បើនិយាយពីការវិនិយោគនេះ មនុស្សភាគច្រើនគិតពីបញ្ហាលុយឬប្រាក់ចំណេញ ប៉ុន្តែពាក្យថាការវិនិយោគសម្រាប់ពេលអនាគតមានន័យធំជាងប្រាក់ចំណេញទៅទៀតទាំងការវិនិយោគលើថាមពលរបស់យើងដែលកើតចេញពីការវិនិយោគលើវិស័យផ្សេងៗគ្នា ព្រមទាំងគុណតម្លៃ និងចក្ខុវិស័យ សំដៅរួមគ្នាក្នុងការកសាងជាតិ។

គួរបញ្ជាក់ថា សិក្ខាសិលាស្តីពីការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី រៀបចំឡើងនៅសណ្ឋាគារ លី ហួត ខេត្តព្រះវិហារ នាថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល តំណាងសហគ្រិនវ័យក្មេង, នាយកប្រតិបត្តិសហគ្រិនខ្មែរ, និង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង