681 ezgif.com resize
Swift cc time

«បូជនីយដ្ឋានចងចាំនៃកម្ពុជា»ចំនួន៣ទីតាំងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប៉ារីស៖ បូជនីយដ្ឋានចងចាំនៃកម្ពុជាចំនួន៣ទីតាំង រួមមាន «អតីតមន្ទីរឃុំឃាំង ម១៣ ,សារមន្ទីរទួលស្លែង (ស២១) និង វាលពិឃាតជើងឯក» ត្រូវដាក់បញ្ចូលក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ នាក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១១ ខែកក្កដានេះ។ ការចុះបញ្ជីនេះ ជាការគោរពរំលឹកដល់ជនរងគ្រោះទាំងឡាយពីអតីតកាលដ៏ឈឺចាប់ផ្សាររបស់កម្ពុជា ហើយជាភស្ភុតាងនៃការប្តូរផ្តាច់ការពាររបស់កម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីជាមេរៀនប្រវត្តិសាស្ត្រ។

បូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាទីតាំងប្រវត្តិសាស្ត្រសហសម័យដំបូងគេនៅកម្ពុជា និង នៅក្នុងតំបន់ ដែលត្រូវដាក់បញ្ចូលក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងគោលបំណងបង្ហាញពិភពលោកអំពីភាពរឹងមាំ និង បិនប្រសប់របស់ប្រជាជាតិកម្ពុជាដែលបានប្រែក្លាយតំបន់ « វាលពិឃាដ» មកជា «ទឹកដីសន្តិភាព» មានតម្លៃជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ប្រជាជនខ្មែរ ហើយជាស្មារតីចង់ចាំ សម្រាប់ពិភពលោកមិនចំពោះតែប្រជាជនកម្ពុជានោះឡើយ។

បើតាមក្រសួងវប្បធម៌កម្ពុជា ការចុះបញ្ជីនេះ ជាការគោរពរំលឹកដល់ជនរងគ្រោះទាំងឡាយពីអតីតកាលដ៏ឈឺចាប់ផ្សាររបស់កម្ពុជា ហើយជាភស្ភុតាងនៃការប្តូរផ្តាច់ការពាររបស់កម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីជាមេរៀនប្រវត្តិសាស្ត្រ និង ការថែរក្សាសន្តិភាពដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។

ចាប់ពីពេលនេះទៅ បូជនីយដ្ឋានចងចាំនៃកម្ពុជា ទាំង៣ទីតាំង នឹងក្លាយជាផ្នែកមួយនៃការចង់ចាំពិភពលោក ហើយជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិទូទាំងពិភពលោក បានយល់កាន់តែច្បាស់ពីទុក្ខលំបាក់របស់ប្រជាជនកម្ពុជាក្នុងសម័យអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាព ការអភិវឌ្ឍ ក្រោមពាក្យស្លោក «អរគុណសន្តិភាព»

ភ្លាមៗក្រោយពីបូជនីយដ្ឋានចងចាំនៃកម្ពុជាចំនួន៣ទីតាំង ត្រូវបានចុះបញ្ជីជាផ្លូវការក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតដើម្បីអបអរសាទរ និងបានគោរពថ្វាយថ្លែងអំណរ ព្រះមហាក្សត្រកម្ពុជា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជំនាន់មុន ហើយជាពិសេសអរគុណដល់ក្រុមការងារក្រសួងវប្បធមភកម្ពុជាដែលបានបំពេញបេសកកម្មនេះរហូតទទួលបានជោគជ័យ។

ជាមួយគ្នានោះ សម្តេច ហ៊ុន ម៉ាណែត បានប្រកាសយកម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ តម្រូវឱ្យគ្រប់ក្រសួងស្ថាប័នជាតិ និង ថ្នាក់ក្រោមជាតិ ត្រូវ រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅគ្រប់ទីកន្លែងសាធារណៈ ដើម្បីអបអរសាទរនូវសមិទ្ធផលថ្មីដែលកម្ពុជា ក្នុងន័យបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង ដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។ 

គួររម្លឹកជូនថា ការដាក់បញ្ជូល«បូជនីយដ្ឋានចងចាំនៃកម្ពុជា»ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក គឺជាសមិទ្ធផលថ្មីរបស់កម្ពុជា បន្ទាប់ពីកម្ពុជាបានដាក់បញ្ជូលរមណីដ្ឋានមរតប្រវត្តិសាស្ត្រនានាមានជាអាទិ៍៖ រមណីដ្ឋានអង្គរ នៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ឆ្នាំ២០០៨ តំបន់ប្រាសាទសំបូរព្រៃគុក ឆ្នាំ២០១៧ និង រមណីដ្ឋានប្រាសាទកោះកេរ ឆ្នាំ២០២៣៕


Khcct banner

អត្ថបទទាក់ទង