681 ezgif.com resize
Swift cc time

ជនជាតិថៃ ០៤នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសសារធាតុញៀន និងលួចឆ្លងដែនខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ប៉ោយប៉ែត៖ សមត្ថកិច្ចកម្ពុជា បានបណ្ដេញជនជាតិថៃចំនួន ០៤នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់ (គ្មានលិខិតឆ្លងដែន)។

បើតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង ១២:១០នាទី បានសហការជាមួយកម្លាំងស្នាក់ការខេត្តសៀមរាប ព្រមទាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសកម្ពុជានូវជនជាតិថៃចំនួន ០៤នាក់ ស្រី ០២នាក់ ពាក់ព័ន្ធបទល្មើសរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់ (គ្មានលិខិតឆ្លងដែន)៕


Khcct banner

អត្ថបទទាក់ទង