681 ezgif.com resize
Swift cc time

ក្រុមអ្នកជំនាញ បានបញ្ចប់ការងារជួសជុលប្រាង្គឥដ្ឋ G14 នៃប្រាសាទភ្នំបាខែង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាង្គឥដ្ឋ G14 នៃប្រាសាទភ្នំបាខែង ស្ថិតនៅទិសខាងត្បូងនៃប្រាសាទភ្នំបាខែង ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ និងទប់ស្កាត់ការខូចខាតជាបន្តទៀត។ ការងារនេះ អ្នកជំនាញបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២៥ និងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៥នេះ។

អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងារជួសជុលប្រាង្គ G14 មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ទាំងខឿនចុះខ្សោយ និងជញ្ជាំងជុំវិញនៅសល់កម្ពស់ជាង១ម៉ែត្រ ទាមទារឱ្យមានការជួសជុលទប់ស្កាត់ការរលុះធ្លាក់ឥដ្ឋ ឬឥដ្ឋពុកផុយ សម្អាតកំណកដីកណ្តៀរ ស្មៅ និងរុក្ខជាតិដុះបំផ្លាញរចនាសម្ពន្ធប្រាសាទជាបន្តទៀត។

អ្នកស្រី ឈុន រតនា បន្ថែមថា ក្រោយពីបញ្ចប់ការងារជួសជុលក្រុមការងារបង្ហាញភាពរីករាយចំពោះស្នាដៃប្រែក្លាយពីប្រាសាទមានភាពទ្រុឌទ្រោមមកជារឹងមាំ និងមានសោភ័ណភាព បន្តអាយុកាលយូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយ និងបង្ហាញដល់ទេសចរ ដោយហេតុថា ស្ថានភាពមុនជួសជុលប្រាង្គនេះស្ទើតែបាត់បង់រូបរាងទៅហើយ។ ក្រុមអ្នកជំនាញ ក៏អំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកលើកិច្ចការជួសជុល អភិរក្ស ដើម្បីឱ្យប្រសាទដែលមានអាយុកាល១ពាន់ឆ្នាំនេះបានរឹងមាំបន្តទៀត៕


Khcct banner

អត្ថបទទាក់ទង