681 ezgif.com resize
Swift cc time

សាកលវិទ្យាល័យជាតិគ្រប់គ្រងបាន«ចំណាត់ថ្នាក់លេខ៦៩» ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កម្រិតពិភពលោក ចំនួន៤០០

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង ទទួលបានចំណាត់ថ្នាក់លេខ៦៩ ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កម្រិតពិភពលោក ចំនួន ៤០០ និងចំណាត់ថ្នាក់កម្មវិធីជំនាញ ដែលមាននវានុវត្តន៍ឆ្នើមលើកម្មវិធីចំនួន ៣ ប្រភេទ ផ្សេងទៀត។ ការវាយតម្លៃនេះធ្វើឡើងដោយ គណៈកម្មាធិការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក ដែលជាអ្នករៀបចំការវាយតម្លៃប្រចាំឆ្នាំនៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិតពិភពលោក។​

យោងតាមគេហទំព័រក្រសួងអប់រំ នាថ្ងៃទី ១១​កក្កដា ២០២៥ បានឱ្យដឹងថា គណៈកម្មាធិការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក ដែលជាអ្នករៀបចំការវាយតម្លៃប្រចាំឆ្នាំនៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិតពិភពលោក The World University Rankings for Innovation (WURI) បានប្រកាសផ្តល់ចំណាត់ថា្នក់លេខ៦៩ ជូនសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កម្រិតពិភពលោក ចំនួន ៤០០ (WURI 2025: Global Top 400 Innovative Universities) ។​

បន្ថែមពីនេះ គណៈកម្មាធិការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក បានផ្តល់សាកលវិទ្យាល័យជាតិគ្រប់គ្រងនូវចំណាត់ថ្នាក់កម្មវិធីជំនាញ (Top 100) ដែលមាននវានុវត្តន៍ឆ្នើមលើកម្មវិធីចំនួន ៣ ប្រភេទ រួមមាន ចំណាត់ថ្នាក់លេខ ៧ សម្រាប់ Empowerment-Based Management, ចំណាត់ថ្នាក់លេខ ៣៤ សម្រាប់ Infrastructure/Technologies, និង ចំណាត់ថ្នាក់លេខ ៣៤ សម្រាប់ University Brand and Reputation៕


Khcct banner

អត្ថបទទាក់ទង