681 ezgif.com resize
Swift cc time

ក្រសួងការងារ និងអង្គការជួយកម្ពុជា ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជនក្រីក្រ ដោយឥតគិតថ្លៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការជួយកម្ពុជា (Agir pour le CAMBODGE) នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងស្ដីពី សាលាសណ្ឋាគារ សាលាបាយ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបដិសណ្ឋារកិច្ច ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដោយឥតគិតថ្លៃ ដល់យុវជន/យុវនារីកម្ពុជា ដែលមានជីវភាពខ្វះខាត។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងដោយមានលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Jérôme l'Hour នាយកនៃអង្គការជួយកម្ពុជា ក្នុងគោលដៅរៀបចំឯកសារបណ្តុះបណ្តាល និងកម្មវិធីសិក្សាផ្លូវការទៅលើវិស័យបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជា ដោយសហការជាមួយនឹងស្ថាប័នជាតិនានា ព្រមទាំងបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងអង្គការ និងពង្រឹងការកសាងសមត្ថភាពដល់បុគ្គលិក។

លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះគម្រោង សាលាសណ្ឋាគារ សាលាបាយ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបដិសណ្ឋារកិច្ច ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកពង្រឹងគុណភាព ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាក់ទងនឹងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅក្នុងប្រទេសកម្ពុជា។ លោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះ អាចនឹងជួយពង្រឹងសមត្ថភាពជនបង្គោល និងគ្រូបង្ហាត់បង្រៀនជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ននេះ៕


Khcct banner

អត្ថបទទាក់ទង