681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជួបជាមួយអគ្គនាយករងនៃអង្គការយូណេស្កូ ពិភាក្សាអភិវឌ្ឍន៍នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ប៉ារីស៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការយូណេស្កូ ដើម្បីពិភាក្សាការងារសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់កម្ពុជា ក៏ដូចជាការងារផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យបេតិកភណ្ឌរបស់កម្ពុជា។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានជំនួបជាមួយលោក Ernesto Renato Ottone Ramirez អគ្គនាយករងអង្គការយូណេស្កូទទួលបន្ទុកផ្នែកវប្បធម៌ កំឡុងពេលចូលរួមកិច្ចប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដើម្បីពិភាក្សាការងារអភិវឌ្ឍន៍នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់កម្ពុជា។

ជំនួបនេះ ធ្វើឡើងស្របពេលកម្ពុជា បាននិងកំពុងបន្តការងារជាមួយលេខាធិការដ្ឋានរបស់គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី ក្នុងការស្នើសុំ«អាពាហ៍ពិពាហ៍ខ្មែរ មង្គលការខ្មែរ ឬការ» ចុះបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ ដើម្បីថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ខ្មែរដែលមានតាំងពីដូនតាយូរលង់ណាស់មកហើយ។

នៅពេលរសៀល ក្នុងថ្ងៃដដែល លោកស្រី ភឿង សកុណា ក៏បានជួបជាមួយប្រធានគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៧ លោក Nikolay Nenov ដោយលោកបានរំលឹកអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសប៊ុលហ្គារីកាលពីអតីតកាល និងបានសន្យាគាំទ្រ ព្រមទាំងជំរុញឱ្យមានកិច្ចសហការជាមួយកម្ពុជាលើវិស័យវប្បធម៌ និងបេតិកភណ្ឌផង៕


Khcct banner

អត្ថបទទាក់ទង