681 ezgif.com resize
Swift cc time

លោក ស៊ុន ចាន់ថុល៖ការបញ្ចុះអត្រាពន្ធពីអាម៉េរិកមក៣៦%ជាលទ្ធផលវិជ្ជមានតែនៅបន្តចរចាថែម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក នៅថ្ងៃទី ៨ កក្កដានេះ បានចាត់ទុកការបញ្ចុះអត្រាពន្ធនេះ គឺជាលទ្ធផលវិជ្ជមានដែលកើតចេញពីការចរចារដោយស្មោះត្រង់ ជាមួយនឹងភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន លទ្ធផលនៃការចរចាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា តាមរយៈការជូនដំណឹងជាផ្លូវការនេះ អត្រាពន្ធគយបដិការរវាងកម្ពុជា និង សហរដ្ឋអាម៉េរិក បានធ្លាក់ចុះពី ៤៩% មកនៅត្រឹម ៣៦% ពោលគឺបានថយចុះចំនួន ១៣% (ប្រៀបធៀបជាភាគរយថយចុះប្រមាណ ២៦,៥% បើធៀបនឹងអត្រាពន្ធដែលបានដាក់ចេញកាលពីថ្ងៃទី២ មេសា ២០២៥) ធ្វើឱ្យកម្ពុជា គឺជាប្រទេសស្ថិតនៅលើកំពូលតារាង ដែលទទួលបានការបន្ថយអត្រាពន្ធខ្ពស់ជាងគេ ក្នុងចំណោមប្រទេសទាំង១៤ ដែលបានប្រកាសនៅក្នុងសេចក្តីជូនដំណឹងខាងលើ។ 

បើតាមលោកចាន់ថុល ការបញ្ចុះអត្រាពន្ធនេះ គឺជាលទ្ធផលវិជ្ជមានដែលកើតចេញពីការចរចារដោយស្មោះត្រង់ ជាមួយនឹងភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)។តែយ៉ាងណាលោកថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត ហើយ ក្រុមការងារចំពោះកិច្ច បាននិងកំពុងបន្តការងារយ៉ាងសស្រាក់សស្រាំ ក្នុងការទំនាក់ទំនងជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដើម្បីបន្តកិច្ចចរចានេះ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោក​ ដូណាល់​ ត្រាំ​ កាលពីថ្ងៃទី​ ៧ ខែកក្កដា បានប្រកាសសេចក្តីសម្រេចនូវពន្ធគយលើទំនិញប្រទេសទាំងអស់ដែលបានដាក់ស្នើសុំចរចាពាណិជ្ជកម្ម ដោយក្នុងសេចក្តីសម្រេចនោះ ប្រទេសកម្ពុជា បានថយចុះពី៤៩%មកត្រឹម ៣៦% វៀតណាមចុះមក ២០% ថៃ បរាជ័យរក្សានៅ ៣៦% ឥណ្ឌូណេស៊ី​ ៣២% ម៉ាឡេស៊ី​ ២៥%​ ចំណែកឡាវ និង មីយ៉ាន់ម៉ា ខ្ពស់ ៤០% ដូចគ្នា។

ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា លោក Casey Barnett បានអះអាងថា កម្ពុជា​មាន​ការ​កាត់​បន្ថយ​អត្រា​ពន្ធ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ទាំង ១៤។ ភាពប្រសើរឡើងរបស់កម្ពុជា គឺដោយសារការចូលរួមយ៉ាងសកម្មជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។បច្ចុប្បន្ន​កម្ពុជា​ខិត​ជិត​ដៃគូ​ប្រកួតប្រជែង​សំខាន់​របស់​ខ្លួន គឺ​បង់ក្លាដែស និង ​ឥណ្ឌូនេស៊ី។ ប៉ុន្តែ​កម្ពុជា​នៅ​ពី​ក្រោយ​ប្រទេស​វៀតណាម​ដែល​មាន​អត្រា ២០%។ វៀតណាម ​បាន​ផ្តល់​សិទ្ធិ​ចូល​ទីផ្សារ​វៀតណាម​ដោយ​គ្មាន​ពន្ធ​ដល់​អាម៉េរិក។ រោងចក្រមួយចំនួននៅកម្ពុជាឥឡូវនេះកំពុងសម្លឹងមើលប្រទេសក្រៅអាស៊ី ដូចជាអេហ្ស៊ីប ដែលមានតម្លៃពលកម្មទាប ប៉ុន្តែមានតែពន្ធអាមេរិក ១០% ប៉ុណ្ណោះ៕

Khcct banner

អត្ថបទទាក់ទង