Img 1426
Swift cc time

អគ្គិសនីកម្ពុជា សម្រេចកំណត់«បញ្ជីថ្លៃ»សម្រាប់ការបញ្ចូលថាមពលយានយន្តអគ្គិសនី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្ដីសម្រេចកំណត់ថ្លៃបញ្ចូលថាមពលយានយន្ដអគ្គិសនី ឱ្យអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មបញ្ចូលថាមពលយានយន្ដអគ្គិសនី ដែលត្រូវអនុវត្ដនៅកម្ពុជា។

នេះបើតាមអាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីសម្រេចកំណត់បញ្ជីថ្លៃបញ្ចូលថាមពល ឱ្យអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មបញ្ចូលថាមពលយានយន្ដអគ្គិសនី សម្រាប់ការបញ្ចូលថាមពលឲ្យអ្នកប្រើប្រាស់យានយន្តអគ្គិសនី តាមប្រភេទនៃការបញ្ចូលថាមពល។ ទន្ទឹមនឹងនេះ ចំពោះការកំណត់ថ្លៃបញ្ចូលថាមពល មានដូចជា៖ ១. ការបញ្ចូលថាមពលតាមចរន្ដឆ្លាស់(AC) ថ្លៃបញ្ចូលថាមពល ១,០៥០រៀល/KWh និង២. ការបញ្ចូលថាមពលតាមចរន្ដជាប់(DC) ថ្លៃបញ្ចូលថាមពល ១,៣៥០រៀល/KWh។

គួរបញ្ជាក់ថា ចំពោះថ្លៃដែលបានកំណត់នេះ គឺជាបញ្ជីថ្លៃអតិបរមា។ អ្នកកាន់អាជ្ញាបណ្ណអាចអនុវត្ដអត្រាថ្លៃបញ្ចូលថាមពលទាបជាងកម្រិតថ្លៃអតិបរមាបាន។ ទន្ទឹមនឹងនេះ សេចក្ដីសម្រេច ត្រូវចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារហូតដល់មានការកែសម្រួលឡើងវិញដោយអាជ្ញាធរអគ្គិសនីកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង