Yearendyearend1140x150
Img 0571

Update៖មនុស្ស៩៤៤នាក់ពាក់ព័ន្ធជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ខណៈម្នាក់ឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ មន្ត្រី និងមន្ត្រីជាន់ខ្ពស់កម្ពុជាទាំងអស់ដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីសរុបប្រមាណ ៩៤៤នាក់ ក្នុងនោះមានម្នាក់ជាអង្គរក្សឆ្លងកូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី៩ វិច្ឆិកា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី៨ វិច្ឆិកាមានចំនួន ៥២នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជាមានវីរុសកូវីដ១៩ ទាំងអស់គ្នា។

បើតាមក្រសួងសុខាភិបាល “សរុបចំនួនអ្នកប៉ះពាល់ទាំងអស់សរុបប្រមាណ៩៤៤នាក់ សម្រាប់ថ្ងៃទី ៤ ដល់ថ្ងៃទី៨ វិច្ឆិកាឆ្នាំ ក្នុងមានម្នាក់ជាអង្គរក្សផ្ទាល់របស់គណប្រតិភូហុងគ្រី វិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត។

ក្រសួងសុខាភិបាលកម្ពុជា បានបន្តអំពាវនាវអ្នកប៉ះពាល់ទាំងអស់ដែលមានលទ្ធផលតេស្តលើកទី១ អវិជ្ជមានកូវីដ១៩ត្រូវតែបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយវិលត្រឡប់ទៅធ្វើតេស្តសារជាថ្មីចំនួនលើកទីចំនួន៣ដងទៀតនៅវិមាននៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីដែលមានរៀបចំដែលមានរៀបចំទីតាំងយកវត្ថុសំណាក់សម្រាប់ធ្វើតេស្តកូវីដ១៩ តាមការកំណត់។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០មានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ បន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង