681 ezgif.com resize
Swift cc time

«ជនបរទេស»ជិត៥ពាន់នាក់ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រយៈពេល ៦ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាបានបណ្តេញចេញជនបរទេសប្រមាណជាង២ពាន់ករណី និងបណ្តេញប្រមាណជិត៥ពាន់នាក់ ក្រោយបានចូលមករស់នៅ និងធ្វើការនៅកម្ពុជា ខុសច្បាប់។ នេះបើតាមលោកឧត្តមសេនីយ៍ឯក សុខ វាសនា។

បើតាមលោកឧត្តមសេនីយ៍ឯក សុខ វាសនា កម្ពុជាមានការកើនឡើងនៃការបណ្តេញជនបរទេស បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដោយរយៈពេល ៦ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាបានបណ្តេញចេញជនបរទេសប្រមាណជាង២ពាន់ករណី និងបណ្តេញប្រមាណជិត៥ពាន់នាក់ ដោយមាន ៨៨សញ្ជាតិ ក្នុងបទល្មើសអន្តោប្រវេសន៍ បទល្មើសប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ ប្រើប្រាស់គ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ថា ក្នុងករណីបណ្តេញចេញនេះ ដោយបុគ្គលទាំងនោះបានមកធ្វើការងារនៅកម្ពុជាខុសច្បាប់ ការស្នាក់នៅខុសច្បាប់ ការលួចជ្រៀតចូលមកកម្ពុជា ការណីឆបោកតាមអនឡាញជាដើម។ លោកបានបញ្ជាក់ថា ករណីមួយចំនួនជនបរទេសបានចូលមកកម្ពុជាក្នុងនាមជាទេសចរណ៍ ដោយបានលួចធ្វើការងារខុសច្បាប់ ការមកធ្វើការ ឬវិនិយោគដោយមិនបានបន្តឯកសារស្នាក់នៅ និងការមកធ្វើការដោយគ្មានប័ណ្ឌការងារពីក្រសួងការងារត្រឹមត្រូវ៕

Khcct banner

អត្ថបទទាក់ទង