681 ezgif.com resize
Swift cc time

កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥.៨ប៊ីលានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគចំនួន៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥.៨ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។ ក្នុងឆមាសទី១នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៨៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់CDC ។

បើតាមរបាយការណ៍ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៥៧គម្រោង។

គម្រោងវិនិយោគដែលមានការលេចធ្លោជាងគេក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ រួមមាន៖ គម្រោងវិនិយោគសាងសង់អគ្គិសនី អានុភាព១៥០មេហ្គាវ៉ាត់ គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៤៥០មេហ្គាវ៉ាត់ គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព ៣០០មេហ្គាវ៉ាត់ គម្រោងពង្រីកផលិតកម្មកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាធំ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុ គម្រោងវិនិយោគបង្កើតរមណីយដ្ឋានទេសចរណ៍សេវាកម្មចម្រុះ គម្រោងបង្កើតរោងចក្រ និងពង្រីកផលិតកម្មសំបករថយន្ត និងរោងចក្រផ្គុំដំឡើងយានយន្ត។

របាយការណ៍បញ្ជាក់ថា ក្នុងចំណោមទុនវិនិយោគសរុបប្រមាណ៥.៨ប៊ីលានដុល្លារ កម្ពុជាទទួលបានទុនវិនិយោគពីវិស័យឧស្សាហកម្មចំនួន ៤,២ ប៊ីលានដុល្លារ, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ១៣០លានដុល្លារ, វិស័យទេសចរណ៍ ២០លានដុល្លារ និង វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេង ១,៥ ប៊ីលានដុល្លារ។

ប្រភពទុនវិនិយោគទាំង១០ដែលមានភាពឈានមុខគេនៅប្រទេសកម្ពុជា មានដូចជា ប្រទេសចិន កម្ពុជា សិង្ហបុរី វៀតណាម កោះ British Virgin អង់គ្លេស កោះ Cayman សហរដ្ឋអាម៉េរិក កោះ Samoa និងសាធារណរដ្ឋកូរ៉េ៕


Khcct banner

អត្ថបទទាក់ទង