681 ezgif.com resize
Swift cc time

កម្ពុជាបង្ហាញពីលទ្ធផលល្អនៃការចរចា«ពន្ធគយបដិកា»ជាមួយភាគីអាម៉េរិកអាចមិនលើសពី៤៩%ដូចមុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។រូបភាព៖ CDC

ក្រចេះ៖ ការកំណត់រយៈពេល៩០ថ្ងៃ សម្រាប់ការចចា«ពន្ធគយបដិកា»ជាមួយភាគីអាម៉េរិកនឹងមកដល់ក្នុងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។កម្ពុជាបង្ហាញពីក្តីរំពឹងនៃការទទួលបានលទ្ធផលល្អនៃការចរចា«ពន្ធគយបដិកា»ជាមួយភាគីអាម៉េរិកដែលអាចមិនលើសពី៤៩%ដូចមុន។នេះបើយោងតាម លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារចំពោះកិច្ចជួបប្រជុំចរចាជាមួយអាម៉េរិក។

ពីទឹកដីខេត្តក្រចេះ ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រោយពីបើកកិច្ចប្រជុំចរចាទាំង៣លើក កម្ពុជា និងអាម៉េរិក បានសម្រេចឯកភាពគ្នា នឹងត្រៀមចេញសេចក្តីថ្លែងការណ៍រួមនៅក្នុងពេលឆាប់ៗខាងមុខនេះ ដែលជាការប្រជុំរួមគ្នាចំថ្ងៃតែមួយ។

ក្នុងនាមជាប្រជុំក្រុមដឹកនាំការចរចា លោក ស៊ុន​ ចាន់ថុល បានបង្ហាញពី​សុទិដ្ឋិនិយម​ខ្ពស់នៃលទ្ធផលចរចា«ពន្ធគយបដិកា» ជាមួយភាគីអាម៉េរិកដោយភាគីទាំងពីរបានយល់ពីគ្នាច្រើន ព្រោះកម្ពុជាបានពន្យល់ទៅភាគីអាម៉េរិកពីមុខទំនិញនានាដែលអាទិភាពសម្រាប់ជួយដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង១លាននាក់ ហើយអាម៉េរិកបានយល់ពីផលលំបាក់ប្រសិនបើមានការដំឡើងពន្ធនានា។

បើតាមលោក ស៊ុន​ ចាន់ថុល លោកមិនអាចប្រាប់ច្បាស់ការណ៍ថា«ពន្ធគយបដិកា»ធ្លាក់ចុះត្រឹមប៉ុន្មានភាគរយនោះទេ តែលោកបានបញ្ជាក់ថាពន្ធកម្ពុជា គឺមិនមែន ៤៩%ថែមទៀតទេ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោម ១៨ប្រទេសដែលចរចា ហើយក្នុងចំណោម ១០ប្រទស គឺបានសម្រេចសេចក្តីថ្លែងការណ៍រួមហើយ នៅថ្ងៃទី ៩ កក្កដា អត់មានអត្រាពន្ធឡើងដល់ ៤៩%ទេ គឺកម្ពុជារួចខ្លួនមួយដំណាក់កាលមួយសិន។

លោកសង្កត់ធ្ងន់ថា ក្នុងកិច្ចចរចានោះ អាម៉េរិកសួរភាគីកម្ពុជាថា តើទំនិញណាដែលជាអាទិភាព ។លោកថា កម្ពុជាគឺផ្តោតលើ រោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើងនៅកម្ពុជា មានប្រជាពលរដ្ឋបម្រើការងារប្រមាណ១លាននាក់ ហើយម្នាក់ត្រូវចិញ្ចឹមមនុស្សប្រមាណ៥នាក់ក្នុងគ្រួសារ និង វិស័យអទិភាពចំនួន៧ ដែលកម្ពុជា​ការពារ​​បាន ក្នុងនោះទទួលបានជោគជ័យប្រមាណ ៨៦%។

ការចរចានេះ បន្ទាប់ពីអាម៉េរិក បានសម្រេចដាក់ពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់មកប្រទេសជាច្រើន ជាពិសេសប្រទេសក្នុងតំបន់អាស៊ីអាគ្នេហ៍ ដោយអាម៉េរិកគ្រោងដាក់ពន្ធមកកម្ពុជា៤៩% ដែលអាម៉េរិកសម្រេចបើកឲ្យចចាររយៈពេល ៩០ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែមេសា កន្លងមក។ គួរបញ្ជាក់ថា ការកំណត់រយៈពេល៩០ថ្ងៃ សម្រាប់ការចចា នឹងមកដល់ក្នុងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នេះ៕

Khcct banner

អត្ថបទទាក់ទង