681 ezgif.com resize
Swift cc time

ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ម៉ាស្ទ័រកាត អបអរខួបគម្រប់ ២៥ ឆ្នាំនៃភាពជាដៃគូ ក្នុងការជំរុញកំណើនការទូទាត់តាមប្រព័ន្ធឌីជីថលនៅប្រទេសកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ម៉ាស្ទ័រកាត បានប្រារព្ធខួប ២៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការរួមគ្នា ដែលបានផ្លាស់ប្តូររូបភាពនៃការទូទាត់តាមបែបឌីជីថលទូទាំងប្រទេស ពីដំណាក់កាលដំបូងនៃសេដ្ឋកិច្ចដែលប្រើប្រាស់សាច់ប្រាក់សម្រាប់ការទូទាត់ទូទៅ រហូតដល់តាមប្រព័ន្ធឌីជីថលទំនើបៗនាពេលបច្ចុប្បន្ននេះ។

វត្តមានរបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត តាំងពីឆ្នាំ ២០០១ គឺជាការចាប់ផ្តើមនៃប្រព័ន្ធទូទាត់តាមរយៈកាតជាផ្លូវការក្នុងប្រទេសកម្ពុជា ដែលកិច្ចសហការនេះបាននាំយកនូវសេវាកម្មទូទាត់ទំនិញតាមរយៈប័ណ្ណម៉ាស្ទ័រកាត ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយបានក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់នវានុវត្តភាពនៃប្រព័ន្ធទូទាត់ប្រាក់តាមរយៈឌីជីថលប្រកបដោយនិរន្តភាព ក្នុងរយៈពេលជាង ២ ទសវត្សន៍មកនេះ ទៅលើសេវាកម្មធនាគារសម្រាប់រូបវន្តបុគ្គល និងបច្ចេកវិទ្យាសម្រាប់ការទូទាត់។

នៅពេលដែលប្រទេសកម្ពុជានៅតែបានពឹងផ្អែកយ៉ាងធំធេងលើការទូទាត់តាមរយៈសាច់ប្រាក់ កិច្ចសហការនេះ បានណែនាំស្តង់ដារនៃការទូទាត់ប្រាក់ថ្មីមួយទៀតសម្រាប់ប្រតិបត្តិការផ្សេងៗ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ផ្តល់មូលដ្ឋានគ្រឹះសម្រាប់សេដ្ឋកិច្ចគ្មានសាច់ប្រាក់របស់កម្ពុជា

ការដាក់ដំណើរការសេវាកម្មរបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត ដោយធនាគារ កាណាឌីយ៉ា ក្នុងឆ្នាំ ២០០១ បានបង្ហាញពីជំហានដំបូងក្នុងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកទំនើបកម្មហិរញ្ញវត្ថុ។ ច្រើនឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរកាន់តែមានភាពរីកដុះដាល ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរ ឥរិយាបថរបស់អ្នកប្រើប្រាស់ និងការវិវត្តផ្នែកបច្ចេកវិទ្យា។

ក្នុងឆ្នាំ ២០១៥ ធនាគារ កាណាឌីយ៉ា បានណែនាំការទូទាត់ថ្មីគឺ Mastercard Payment Gateway ដោយផ្តល់ឱ្យអាជីវកម្ម និងអ្នកប្រើប្រាស់នូវដំណោះស្រាយទូទាត់តាមអញឡាញប្រកបដោយសុវត្ថិភាព រួមទាំងការផ្ទៀងផ្ទាត់ជីវមាត្រ (biometric authentication) និងការគាំទ្រផ្សេងៗតាមរយៈ Mastercard One Credential™ ដែលទាំងអស់នេះបានដាក់ធនាគារ កាណាឌីយ៉ា ជាតួអង្គសំខាន់ក្នុងការវិវត្តនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា។

នៅឆ្នាំ ២០២៣ កន្លងមកនេះ ធនាគារ កាណាឌីយ៉ា បានដាក់ដំណើរការប័ណ្ណ Canadia Mastercard Contactless ជាមួយមុខងារ Tap សម្រាប់ការទូទាត់ក្នុងហាងកាន់តែលឿន និងងាយស្រួលជាងមុន។ ការផ្លាស់ប្តូរនេះស្របតាមនិន្នាការនៃការទូទាត់ជាសកល ស្របទៅតាមបម្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ដែលផ្តោតទៅលើល្បឿននៃការទូទាត់ប្រាក់អំឡុងពេលធ្វើប្រតិបត្តិការ។

លោក Raymond Sia នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាប្រតិបត្តិ របស់ធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា “ភាពជាដៃគូរយៈពេល ២៥ ឆ្នាំជាមួយក្រុមហ៊ុនម៉ាស្ទ័រកាតនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរការចូលរួមប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ របស់អតិថិជនដែលជាម្ចាស់ប័ណ្ណ និងអតិថិជនជាពាណិជ្ជករ នៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីការដាក់ឱ្យដំណើរការប័ណ្ណឥណទាន ម៉ាស្ទ័រកាត និងស្ថានីយទូទាត់ប្រាក់ដំបូងជាច្រើន (payment terminals) នៅក្នុងប្រទេសកម្ពុជា រហូតដល់ប្រព័ន្ធទូទាត់តាមអញឡាញថ្មីដែលប្រកបដោយសុវត្ថិភាព ជាមួយនឹងបច្ចេកវិទ្យា contactless កិច្ចសហការនេះបានអនុញ្ញាតឱ្យយើងខ្ញុំ ពាំនាំមកនូវនវានុវត្តភាពនៃការទូទាត់ប្រាក់លំដាប់ពិភពលោកជូនទៅដល់ប្រជាជនកម្ពុជា ជាពិសេសម្ចាស់ប័ណ្ណម៉ាស្ទ័រកាតនឹងទទួលបាននូវការធ្វើប្រតិបត្តិការទូទាត់ផ្សេងៗប្រកបដោយសុវត្ថិភាព លឿនជាងមុន និងងាយស្រួលជាងមុន មិនថាតាមរយៈអញឡញ តាមហាងផ្សេងៗ ឬនៅក្រៅប្រទេសនោះឡើយ។ បន្ថែមពីនេះ សម្រាប់អតិថិជនដែលជាពាណិជ្ជកររបស់យើងខ្ញុំ ការនាំយកនូវបច្ចេកវិទ្យាទូទាត់ថ្មីនេះ បានផ្តល់ឱកាសដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ ជាមួយនឹងការទូទាត់តាមបែបឌីជីថលទំនើប និងសុវត្ថិភាពខ្ពស់។ ជាមួយក្រុមហ៊ុនម៉ាស្ទ័រកាត យើងខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលបានជួយអភិវឌ្ឍន៍ទៅដល់សេដ្ឋកិច្ចបែបឌីជីថលនៅប្រទេសកម្ពុជា ហើយនៅតែបន្តនវានុវត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនយើងខ្ញុំ។”

សន្ទុះគាំទ្រដោយគោលនយោបាយ និងតម្រូវការប្រើប្រាស់ប្រព័ន្ធឌីជីថល

ដោយមានសន្ទុះនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការទូទាត់ ធនាគារជាតិនៃកម្ពុជា (NBC) បានគាំទ្រយ៉ាងសកម្មដល់ការអនុម័តហិរញ្ញវត្ថុឌីជីថល តាមរយៈការធ្វើទំនើបកម្មបទប្បញ្ញត្តិ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជាប្រព័ន្ធទូទាត់បាគង។ យោងតាមទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា ប្រតិបត្តិការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងប្រមាណ ៤៤% ក្នុងឆ្នាំ ២០២៣ ដែលត្រូវបានជំរុញដោយការកើនឡើងនៃការប្រើប្រាស់ទូរស័ព្ទដៃទំនើប (ស្មាតហ្វូន) កំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការជឿទុកចិត្តរបស់អតិថិជនលើប្រព័ន្ធទូទាត់ធនាគារ។

ការកើនឡើងនេះ បានពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការធនាគារ ដែលមានរយៈពេលយូរអង្វែង ដូចជាធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ម៉ាស្ទ័រកាត ដែលបានបន្តបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពទូទាំងប្រទេស។

លោកស្រី វីនី វង្ស (Winnie Wong) អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំនៅប្រទេសវៀតណាម ឡាវ និងកម្ពុជា ក៏បានមានប្រសាសន៍ថា៖ «រយៈពេល ២៥ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ម៉ាស្ទ័រកាត និងធនាគារ កាណាឌីយ៉ា បានសហការគ្នាយ៉ាងម៉ត់ចត់ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវប័ណ្ណឥណទាន និងម៉ាស៊ីនទូទាត់កាតដំបូងគេបង្អស់នៅកម្ពុជា ដែលបានអនុញ្ញាតឱ្យអាជីវកម្មអាចទូទាត់បានទាំងអនឡាញ និងដោយផ្ទាល់ (Offline) ហើយថ្មីៗនេះផងដែរ យើងខ្ញុំក៏បានដាក់ចេញនូវប័ណ្ណឥណពន្ធនិម្មិត ដើម្បីផ្ដល់ជូននូវបទពិសោធន៍ទំនើបកម្មនៃសេវាកម្មទូទាត់ប្រាក់។ សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីទស្សនៈវិស័យរួមគ្នារបស់យើង ក្នុងការជំរុញនវានុវត្តន៍ និងពង្រឹងផ្នែកហិរញ្ញវត្ថុជូនអ្នកប្រើប្រាស់ និងអាជីវកម្មនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន ម៉ាស្ទ័រកាត នឹងបន្តប្តេជ្ញាចិត្តក្នុងការផ្តល់បទពិសោធនទូទាត់ប្រាក់ប្រកបដោយភាពរលូន និងមានសុវត្ថិភាព ដើម្បីជំរុញបរិវត្តកម្មឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។»

យុទ្ធនាការគម្រប់ខួប ២៥ ឆ្នាំ នៃភាពជាដៃគូ រវាងស្ថាប័នទាំងពីរ ក្រោមប្រធានបទ "25 Years of Trust and Beyond" នេះ មិនត្រឹមតែជាការអបអរសាទរនៃសមិទ្ធិផលកន្លងមកប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសម្រាប់ការចេញលក់ផលិតផលថ្មី និងការខិតខំប្រឹងប្រែងចូលរួមជាមួយអតិថិជនផងដែរ។

តាមរយៈយុទ្ធនាការនេះ ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ម៉ាស្ទ័រកាត បានរៀបចំដាក់ចេញនូវការផ្តល់ជូនពិសេសជាច្រើន សម្រាប់អតិថិជន រួមមាន ការធានារ៉ាប់រងការធ្វើដំណើរ និងរង្វាន់ពិសេស ការប្រើប្រាស់កន្លែងរង់ចាំនៅអាកាសយានដ្ឋាន (airport lounge access) និងសណ្ឋាគារ ក៏ដូចជាការផ្តល់សេវាបម្រើអតិថិជនជាសកល 24/7 ។

គោលបំណងនៃការផ្តល់ជូនទាំងអស់នេះ គឺដើម្បីបំពេញតាមសន្ទុះកើនឡើងនៃសេចក្តីត្រូវការរបស់អតិថិជន ក្នុងការប្រើប្រាស់ប័ណ្ណដើម្បីទូទាត់ប្រាក់ ក៏ដូចជាអតិថិជនដែលកំពុងស្វែងសេវាកម្មទូទាត់ប្រាក់នៅក្រៅប្រទេស។ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃនវានុវត្តភាពបច្ចេកវិទ្យាទូទាត់ថ្មី ក្នុងចំណោមធនាគារជាច្រើននៅកម្ពុជា ដើម្បីឲ្យសមស្របតាមស្តង់ដារហិរញ្ញវត្ថុក្នុងតំបន់ ខណៈពេលដែលរក្សាបាននូវសមាហរណកម្មសេវាកម្មហិរញ្ញវត្ថុក្នុងស្រុក។

ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ម៉ាស្ទ័រកាត កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង ដែលដាក់បញ្ចូលទាំងការទូទាត់បែបឌីជីថលក្នុងស្រុក និងតម្រូវការកើនឡើងសម្រាប់សមាហរណកម្មការទូទាត់ក្នុងតំបន់ និងជុំវិញពិភពលោក។

ភាពជាដៃគូដ៏ល្អប្រសើរជាង ២ ទសវត្សមកនេះ បានបង្ហាញពីសារៈសំខាន់នៃកិច្ចសហការប្រកបដោយនិរន្តរភាពរវាងស្ថាប័នបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) អន្តរជាតិ និងធនាគារក្នុងស្រុកក្នុងការរៀបចំប្រព័ន្ធទូទាត់អេកូឡូស៊ី សម្រាប់ទីផ្សារដែលកំពុងរីកចម្រើន។ ការបន្តវិនិយោគរបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត លើហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ រួមជាមួយនឹងមូលដ្ឋានអតិថិជនដ៏ច្រើនសន្ធឹកសន្ធាប់ របស់ធនាគារ កាណាឌីយ៉ា ក្លាយទៅជាកត្តាចំបងក្នុងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកប្រព័ន្ធហិរញ្ញវត្ថុដែលរួមបញ្ចូលគ្នា និងមានប្រសិទ្ធភាពជាងមុន។

Khcct banner

អត្ថបទទាក់ទង