681 ezgif.com resize
Swift cc time

កម្ពុជារកឃើញ ក្រុមចោរបច្ចេកវិទ្យាថៃ ឈ្មោះ BlackEye-Thai វាយប្រហារប្រព័ន្ធអនឡាញរដ្ឋាភិបាល តែត្រូវទប់ស្កាត់បាន

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបដិសេធដាច់អហង្ការចំពោះព័ត៌មានដែលផ្សព្វផ្សាយលើបណ្តាញសង្គម ដោយចោទប្រកាន់ថាកម្ពុជាបានពឹងពាក់ក្រុមចោរបច្ចេកវិទ្យា (Hacker) ពីកូរ៉េខាងជើង ដើម្បីវាយប្រហារលើស្ថាប័នមួយចំនួនរបស់ប្រទេសថៃ។ បន្ថែមពីនេះ កម្ពុជាបានរកឃើញក្រុមចោរបច្ចេកវិទ្យាថៃ ឈ្មោះ BlackEye-Thai វាយប្រហារប្រព័ន្ធអនឡាញរដ្ឋាភិបាល តែត្រូវទប់ស្កាត់បាន។

ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាពុំមានទំនាក់ទំនងណាមួយជាមួយក្រុម Hacker កូរ៉េខាងជើងដូចការចោទប្រកាន់នោះឡើយ។ ក.ប.ទ. បានលើកឡើងថា ការចោទប្រកាន់នេះគឺជាចេតនាអាក្រក់របស់ភាគីថៃក្នុងគោលបំណងបង្អាប់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដូចអ្វីដែលថៃធ្លាប់បានធ្វើកន្លងមក។

ផ្ទុយទៅវិញ ក្រសួងក៏បានកត់សម្គាល់ឃើញថា មានក្រុម Hacker ថៃមួយឈ្មោះ BlackEye-Thai បានធ្វើការវាយប្រហារតាមប្រព័ន្ធអនឡាញលើប្រព័ន្ធរដ្ឋាភិបាលកម្ពុជាស្ទើរតែទាំងអស់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ ទោះជាយ៉ាងណា ការវាយប្រហារទាំងនេះត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព ហើយទទួលរងការប៉ះពាល់តិចតួចប៉ុណ្ណោះ។

អាស្រ័យហេតុនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានមិនពិតដែលផ្សព្វផ្សាយលើបណ្តាញសង្គម៕

Khcct banner

អត្ថបទទាក់ទង