681 ezgif.com resize
Swift cc time

កម្លាំងជំនាញ ឆ្មក់បង្រ្កាប«ភ្លៅមាន់ និងសាច់គោ បង្កក ចំនួន ៨តោន» លួចដឹកពីវៀតណាម ចូលមកភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ ៖ ភ្លៅមាន់ និងសាច់គោ បង្កក ចំនួន៨តោន ដែលលួចដឹកពីប្រទេសវៀតណាម ចូលមករាជធានីភ្នំពេញ ដើម្បីលក់ចែកចាយ ត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់ចុះបង្រ្កាប។ ការបង្រ្កាបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមលោក ហ៊ុន សារ៉ាត់ អគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាអ្នកដឹកនាំក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសផ្ទាល់ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកHYUNDIA ដឹកសាច់សត្វបង្កកចំនួន ៥០២កេសក្រដាស ស្មើនឹង ៨០១៥គីឡូក្រាម។

លោកបន្តបញ្ជាក់ថា តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ។

ក្រោយឃាត់ឆែកត្រួតពិនិត្យរួច កម្លាំងជំនាញបាននាំយកវត្ថុតាំងបទល្មើសខាងលើទៅរក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕


Khcct banner

អត្ថបទទាក់ទង