Yearendyearend1140x150
Img 0571

ក្រសួងសេដ្ឋកិច្ច ស្នើរឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការទិញដីតាមបណ្ដាញសង្គម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច បានអំពាវានាវឱ្យសាធារណជនដែលមានបំណងចង់ទិញអចលនវត្ថុ ត្រូវប្រុងប្រ័យ័ត្នខ្ពស់ចំពោះការទិញដីតាមបណ្ដាញសង្គម ដោយត្រួតពិនិត្យនូវព័ត៌មានសំខាន់មួយចំនួនដូចជា អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លិខិតអនុញ្ញាតសាងសង់ ចេញដោយក្រសួងដែនដី វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ និងឯកសារបង់ពន្ធជាដើម។

ការអំពាវនាវនេះ ដោយក្រសួងបានពិនិត្យលើបណ្ដាញសង្គមមានដូចជា Facebook និង Telegram មានការផ្សព្វផ្សាយលក់គម្រោងអភិវឌ្ឍអចលនវត្ថុ(លំនៅឋាន អគារសហកម្មសិទ្ធ និងដីឡូត៍) ដែលគ្មានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញរវត្ថុ។

ក្រសួងសេដ្ឋកិច្ច បានចេញសេចក្ដីជូនដំណឹង ស្ដីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ ចុះថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០១៧ ស្ដីពីការគ្រប់គ្រងអាជីវកម្មវាយតម្លៃនិងសេវាកម្មអចលវត្ថុ ហើយក្រសួងនឹងចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីណាដែលធ្វើការផ្សព្វផ្សាយលក់គម្រោងអភិវឌ្ឍអចលនវត្ថុ ដែលគ្មានអាជ្ញាបណ្ណ។

សម្រាប់ក្រសួង បច្ចុប្បន្ននេះ មានការផ្សព្វផ្សាយការលក់គម្រោងលំនៅឋាន អគារសហកម្មសិទ្ធ និងដីឡូត៍ជាដើម នៅតាមបណ្ដាញសង្គម ហើយភាគច្រើនគម្រោងទាំងនេះគឺគ្មានអាជ្ញាបណ្ណត្រឹមត្រូវចេញពីក្រសួង។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ដីឡូត៍)
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង