Smart saver cctime web bannertif

កម្ពុជា-អាម៉េរិក សម្រេចឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីពន្ធគយបដិការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្ពុជា និងអាម៉េរិក សម្រេចឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាម៉េរិក និងកម្ពុជាលើពន្ធគយបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ។ នេះបើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារចំពោះកិច្ចជួបប្រជុំ ទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិនិត្យ និងឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាម៉េរិក និងកម្ពុជាលើពន្ធគយបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ។

ការចរចានេះ បន្ទាប់ពីអាម៉េរិក បានសម្រេចដាក់ពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់មកប្រទេសជាច្រើន ជាពិសេសប្រទេសក្នុងតំបន់អាស៊ីអាគ្នេហ៍ ដោយអាម៉េរិកគ្រោងដាក់ពន្ធមកកម្ពុជា៤៩% ដែលអាម៉េរិកសម្រេចបើកឲ្យចចាររយៈពេល ៩០ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែមេសា កន្លងមក។ គួរបញ្ជាក់ថា ការកំណត់រយៈពេល៩០ថ្ងៃ សម្រាប់ការចចា នឹងមកដល់ក្នុងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង