681 ezgif.com resize
Swift cc time

មោទកភាពជាតិ! DRSB Express ជាក្រុមហ៊ុនខ្មែរនាំមុនគេក្នុងវិស័យជួយទិញ និងដឹកជញ្ជូនទំនិញពីចិន ជាមួយបទពិសោធន៍ជាង៩ឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាជាច្រើនមានសន្ទុះគាំទ្រផលិតផលក្នុងស្រុក ពិសេសក្រុមហ៊ុនខ្មែរដែលផ្តល់សេវាកម្មនានាសម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកដូចជា ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនដែលផ្តល់សេវាកម្មជួយបញ្ជាទិញទំនិញពីក្រៅស្រុកជាដើម។ ជាក់ស្ដែង ក្រុមហ៊ុនដឹកជញ្ជូនទំនិញ DRSB Express គឺជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរ ១០០% និងបានដាក់ឱ្យដំណើរការនៅ្រទេសកម្ពុជាតាំងពីឆ្នាំ២០១៦ ដោយផ្តោតសំខាន់លើសេវាកម្មជួយទិញ និងដឹកជញ្ជូនទំនិញពីប្រទេសចិន។

ក្រុមហ៊ុនដឹកជញ្ជូនទំនិញ DRSB Express ក៏បានដាក់ឱ្យដំណើរការកម្មវិធីប្រើប្រាស់តាមទូរស័ព្ទដៃមួយដែលមានឈ្មោះថា App DRSB Express ហើយមានអ្នកប្រើប្រាស់រហូតជិត ៥០ម៉ឺននាក់ដោយជាប់ TOP1 នៅក្នុង App Store និង Play Store ជាពិសេស ជា App កំពុងពេញនិយមនៅក្នុងបណ្តាយសង្គម ដោយមានបុគ្គលល្បីៗ Influencers និង អ្នកផលិតមាតិកាជាច្រើននាក់ នាំគ្នាធ្វើការបញ្ជាទិញទំនិញតាមរយៈ DRSB Express។

App DRSB Express អាចឱ្យប្រជាជនខ្មែរទាំងអស់ទិញទំនិញដ៏សម្បូរបែបពី App ចិនល្បីៗមានជាអាទិ៍៖ Taobao, T-mall, 1688 រហូតទៅដល់ ៦០លានមុខ នៅក្នុងតម្លៃដើមចេញពីរោងចក្រផ្ទាល់ ដោយក្រុមហ៊ុនពុំបានគិតតម្លៃបន្ថែមលើថ្លៃទំនិញនោះទេ។ទាក់ទងនឹងសេវាកម្មជួយទិញនេះ គឺក្រុមហ៊ុនជួយឲ្យប្រជាជនខ្មែរអាចទិញទំនិញពីរោងចក្រនៅក្នុងប្រទេសចិនដោយផ្ទាល់ដោយមិនបាច់ឆ្លងកាត់ឈ្មួញកណ្តាល ហើយមានមធ្យបាយដឹកជញ្ជូនតាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។

ជាមួយគ្នានោះ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ DRSB Express មានឃ្លាំងដាក់ទំនិញផ្ទាល់ខ្លួន ដែលមានទីតាំងធំទូលាយ អាចផ្ទុកទំនិញបានរហូតដល់រាប់ពាន់ម៉ែត្រគូប ទាំងនៅក្នុងប្រទេសចិន និងនៅប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុនដឹកជញ្ជូនទំនិញ DRSB Express មានសាខានៅក្នុងស្រុកចំនួន ៣០ទីតាំង ហើយគ្រោងពង្រីក និង បើកសាខាថ្មីជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា។ចំណែក សេវាកម្មបម្រើអតិថិជនគឺផ្តល់ជូន២៤ម៉ោង លើសពីក្រុមហ៊ុនដទៃទៀត។

ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបញ្ជាទិញទំនិញតាមទូរស័ព្ទដៃ (App DRSB Express) លោកអ្នអាចទាញយកកម្មវិធីទូរស័ព្ទដៃតាមរយៈhttps://drsbexpress.com/download

សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកកាន់

- Telegram : 077 621 555 https://t.me/DRSB_CC1


Khcct banner

អត្ថបទទាក់ទង