Smart saver cctime web bannertif

រយៈពេល១ខែ សមត្ថកិច្ចទទួលបណ្ដឹងបទល្មើសគ្រឿងញៀនពីពលរដ្ឋ ២៨៩ករណី និងបង្ក្រាបបាន ២០៩ករណី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្នុងរយៈពេលពេញមួយខែមិថុនាកន្លងទៅ ក្រុមការងារអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោងលើ៧ថ្ងៃ (២៤/៧) នៃគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug ទទួលបានការរាយការណ៍ បទល្មើសគ្រឿងញៀន សរុប ចំនួន ២៨៩ករណី ក្នុងនោះបានដោះស្រាយ និងឈានដល់ការបង្ក្រាបចំនួន២០៩ករណី។

លោក ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានឲ្យដឹងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងរយៈពេលពេញមួយខែមិថុនាកន្លងទៅ ក្រុមការងារអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងលើ៧ថ្ងៃ (២៤/៧) នៃគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug ទទួលបានការរាយការណ៍ បទល្មើសគ្រឿងញៀន សរុប ចំនួន២៨៩ករណី ក្នុងនោះបានដោះស្រាយ និងឈានដល់ការបង្ក្រាបចំនួន២០៩ករណី។ ដោយឡែក ចំនួននៅសេសសល់កំពុងធ្វើការស្រាវជ្រាវ និងខ្លះទៀតជាករណីដដែល ដែលសមត្ថកិច្ចធ្លាប់បង្ក្រាបតែពលរដ្ឋរាយការណ៍ម្ដងទៀត។

ជាមួយគ្នានោះ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាក់ថា ក្នុងរយៈពេល ៤៣៦ថ្ងៃ (គិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥) ក្រុមការងារអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងលើ៧ថ្ងៃ (២៤/៧) នៃគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug ទទួលបានការរាយការណ៍សរុប ចំនួន១,៧៦៤ករណី ក្នុងនោះបានដោះស្រាយ និងឈានដល់ការបង្ក្រាបចំនួន ១,៣១០ករណី៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង