681 ezgif.com resize
Swift cc time

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ៖ លោក ទ្រី ស៊ីថេង ដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង មិនមែនត្រូវបានគេបញ្ឈប់ ឬស្នើសុំឱ្យលាលែងទេ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នាថ្ងៃទី២ កក្កដានេះ បានចេញបញ្ជាក់ថា លោក ទ្រី ស៊ីថេង ជាអ្នកមើលថែដំរីឡាក់គី (ហ្ម) បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥ តទៅ។ បើតាមការបញ្ជាក់ លោក ទ្រី ស៊ីថេង មិនត្រូវបានគេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។

ការឆ្លើយតបនេះ បន្ទាប់ពីមានការរិះគន់តាមបណ្តាញសង្គមពីប្រជាពលរដ្ឋ ជុំវិញការឈប់របស់លោក ទ្រី ស៊ីថេង អ្នកមើលថែដំរីឡាក់គី រួមផ្សុំជាមួយវីដេអូដំរីដ៏ឆ្លាតឡាក់គី រត់ស្រែកយំកាក់ម៉ូតូតាមផ្លូវ មិនចង់ឱ្យលោក ទ្រី ស៊ីថេង ជាអ្នកមើលថែទៅណាឆ្ងាយពីខ្លួនឡើយ។ បញ្ហានេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងទទួលជួបជាមួយលោកទ្រី ស៊ីថេង នៅថ្ងៃទី៣ កក្កដា ស្អែកនេះ ដើម្បីជួយរកដំណោះស្រាយបន្ថែម។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបន្ថែមថា អង្កការនៅតែបន្តផ្តល់ និងថែទាំជាប្រចាំតាមធម្មតា ដល់សត្វដំរី និងសត្វផ្សេងៗទៀត នៅភ្នំតាម៉ៅជាធម្មតា និងប្តេជ្ញាចិត្តរក្សាសុខុមាលភាពរបស់សត្វដំរីទាំងអស់ដែលកំពុងរស់នៅភ្នំតាម៉ៅ ដោយធ្វើការសហការជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕


Khcct banner

អត្ថបទទាក់ទង