Smart saver cctime web bannertif

លោកតា ស៊ុច មកដល់កម្ពុជាហើយ ក្រោយរងការរើសអើងពីថៃ ដោយសារខ្លួនជាខ្មែរ និងបាននិយាយការពារភាពត្រឹមត្រូវរបស់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ Ny Sovanmunyreth

ភ្នំពេញ៖ លោកតា ស៊ុច ដែលជាព្រះសង្ឃគង់នៅប្រទេសថៃ រងការរើសអើងពីថៃ នៅថ្ងៃទី០២ ខែកក្កដានេះ បាននិមន្តមកដល់ប្រទេសកម្ពុជាហើយ ដោយព្រះអង្គនឹងមកគង់នៅវត្តនាគវ័ន ក្នុងខណ្ឌទួលគោក។

ការវិលត្រឡប់មកកម្ពុជានេះ បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដោយលោកតា ស៊ុច ដែលគង់នៅប្រទេសថៃ បានទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ហើយមានសង្ឃដីកាបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា។

ក្រោយមានការផ្ទុះចាប់អារម្មណ៍ក្នុងបណ្តាញសង្គម លោកតាត្រូវបានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសស្វាគមន៍ដើម្បីមកគង់នៅជាអចិន្ត្រៃយ៍ ក្នុងប្រទេសកម្ពុជាវិញ។ សម្តេច ហ៊ុន ម៉ាណែត ក៏ប្រកាសស្វាគមន៍ ព្រះតេជគុណ ព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ពីប្រជាជនថៃ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា។

បន្ទាប់ពីមើលឃើញបញ្ហានេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានផ្តល់យោបល់ឲ្យ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទូលស្នើសុំព្រះមហាក្សត្រ ដើម្បីប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុច៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង